Connect with us

Hi, what are you looking for?

ក្នុងស្រុក

សណ្ឋាគារ Great DUKE ត្រូវ​ប្រើប្រាស់​ជា​មន្ទីរពេទ្យ​សម្រាប់​ព្យាបាល​អ្នកជំងឺ​កូវីដ១៩

(ភ្នំពេញ)៖ ក្រោយ​ពី​មាន​ការ​រកឃើញ​នូវ​អ្នក​មាន​ផ្ទុក​មេរោគ​កូវីដ១៩ ជា​បន្ត​បន្ទាប់នៅ​កម្ពុជា ក្រសួងសុខាភិបាល​បាន​សម្រេច​ប្រើប្រាស់​សណ្ឋាគារ Great DUKE (អតីត​សណ្ឋាការ​អាំងទែ​កុង​ទីណង់តាល់) ជា​មន្ទីរពេទ្យ​សម្រាប់​ពិនិត្យ ថែទាំ និង​ព្យាបាល​អ្នកជំងឺកូវីដ​១៩។

គួរ​បញ្ជាក់ថា នៅព្រឹកមិញ ក្រសួង​សុខាភិបាល​កម្ពុជា បាន​ប្រកាសថា ខ្លួនបាន​រកឃើញ​វិជ្ជមានជំងឺកូវីដ១៩ ទៅ​លើមនុស្ស​១២នាក់បន្ថែមទៀត​នៅ​កម្ពុជា ដោយ​២ករណី​នៅ​ខេត្តបន្ទាយមានជ័យ កើត​ទៅ​លើ​ជនជាតិ​ខ្មែរ​ឥស្លាម និងបុរស​ជនជាតិ​ខ្មែរ​ត្រឡប់មក​ពី​ប្រទេស​ថៃ, រាជធានីភ្នំពេញ២ករណី កើត​ទៅ​បុរស​ខ្មែរ​ឥស្លាមនៅព្រែកប្រា, ខេត្ត​កំពង់ឆ្នាំង២ករណី​ កើត​ទៅ​បុរស​ខ្មែរ​ឥស្លាម២នាក់, បាត់ដំបង ៤ករណី កើត​ទៅ​លើ​បុរស​ខ្មែរ​ឥស្លាម, ខេត្ត​កំពត ១ករណី កើត​ទៅ​លើ​បុរស​ខ្មែរ​ឥស្លាម និង ខេត្ត​ត្បូង​ឃ្មុំ ១ករណី កើត​ទៅ​លើបុរស​ខ្មែរ​ឥស្លាម។

បុរស​ជនជាតិ​ខ្មែរ​ឥស្លាម​ទាំង​១១នាក់ខាងលើ គឺអ្នក​ក្នុង​ចំណោម​អ្នក​ដែល​បាន​វិល​ត្រឡប់​មក​ពី​ការ​ចូលរួម​ពិធី​សាសនា​នៅ​ប្រទេស​ម៉ាឡេស៊ី​ចំនួន ៧៩នាក់។

យ៉ាងណាក៏ដោយ ចំពោះ​មុខ​ស្ថានភាពនេះ ក្រសួង​សុខាភិបាលបាន​ស្នើ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់ សូម​រក្សា​ភាព​នឹងនរ​ក្នុង​ចិត្ត ដោយ​កុំ​មាន​ការ​ភ័យ​ខ្លាច ហើយ​ជឿទុក​ចិត្ត​លើ​វិធានការ​ប្រយុទ្ធ​នឹង​ជំងឺ​កូវីដ​១៩ របស់​រាជរដ្ឋាភិបាល៕

Advertisement
Advertisement