Connect with us

Hi, what are you looking for?

ក្នុងស្រុក

យប់នេះ សម្ភារៈ​ជា​ជំនួយ​របស់​ប្រទេស​ចិន​សម្រាប់​ប្រយុទ្ធនឹង​ជំងឺកូវីដ១៩ នឹង​មក​ដល់​រាជធានីភ្នំពេញ

តាម​ការ​ប្រកាស​របស់​ស្ថានទូត​ចិន​ប្រចាំ​នៅ​កម្ពុជា​ឲ្យដឹងថា តាម​ការ​ប៉ាន់​ស្មាន​ នារាត្រី​ថ្ងៃទី១៧ ខែមីនា នេះ សារធាតុ Detection Reagent ជំងឺ Covid-19 សម្រាប់​ ២០០០នាក់ ដែលជា​ជំនួយ​របស់​ភាគី​ចិនជូន​ចំពោះ​ភាគី​កម្ពុជា នឹង​​មកដ​ល់រាជធានីភ្នំពេញ​តាម​ជើង​ហោះហើរ។

តាម​ការ​បញ្ជាក់របស់​ស្ថានទូត​ចិន​ថា ប្រទេស​ចិន​នឹង​បន្ត​ផ្តល់​ជំនួយ​ជា​សម្លៀក​បំពាក់​ការពារ ម៉ាស់​វេជ្ជសាស្រ្ត និង​សម្ភារៈផ្សេង​ទៀត​ជា​បន្ត​បន្ទាប់ និង​ព្រមទាំង​ខិតខំ​ផ្តល់​ជា​កម្លាំង​ជំរុញ​គាំទ្រ​ក្នុង​កិច្ច​ទប់ស្កាត់​នឹង​ជំងឺ​វីរុស​ជូន​ចំពោះ​ភាគី​កម្ពុជា​ទៀតផង៕

Advertisement
Advertisement