Connect with us

Hi, what are you looking for?

ក្នុងស្រុក

ក្រសួងកសិកម្មថា ការប្រមូលត្រីប្រហុកឆ្នាំនេះធ្លាក់ចុះ

សកម្មភាពប្រមូលត្រីប្រហុករបស់ប្រជានេសាទ

ភ្នំពេញ: រដ្ឋមន្ត្រីក្រសួងកសិកម្មបានឲ្យដឹងកាលពីថ្ងៃទី ២២ ធ្នូ ថា ការប្រមូលត្រីសម្រាប់ធ្វើប្រហុកផ្អកសម្រាប់ឆ្នាំ ២០២០ នេះមានការថមថយពី១៣ទៅ ៣០ភាគរយ បើធៀបទៅនឹងឆ្នាំមុនៗ ។

សកម្មភាពប្រមូលត្រីប្រហុករបស់ប្រជានេសាទ

លោក វេង សាខុន បានថ្លែងដោយយោងទៅលើទិន្នផលត្រីដែលប្រមូលបានពីដាយមួយចំនួន នៅក្នុងខេត្តកណ្ដាលថា ការប្រមូលផលត្រីសម្រាប់ធ្វើប្រហុកផ្អកនៅឆ្នាំនេះ មានការថយចុះប្រមាណពី១៣ភាគរយ រហូតទៅដល់ ៣០ភាគរយ ។ ពោល
គឺមានការថយចុះពី ១៤,៣២០តោន នៅឆ្នាំ២០១៩ មកនៅត្រឹម ៩,៩០០តោន នាឆ្នាំ២០២០នេះ។

ការធ្លាក់ចុះ នៃទិន្នផលត្រីទឹកសាបនេះ លោករដ្ឋមន្ត្រីបានដាក់ការស្ដីបន្ទោសទៅលើ ការបម្រែបម្រួលកម្រិតទឹកនៅក្នុងរដូវវស្សាឆ្នាំនេះ មានកម្រិតទាបដែលមិនអំណោយផលដល់ត្រីក្នុងការបង្កបង្កើតកូន ។ ប៉ុន្តែយ៉ាងណាក៏ដោយលោករដ្ឋមន្ត្រីថា ការធ្លាក់ ចុះផលត្រីធម្មជាតិនេះ វាមិនចោទជាបញ្ហាទេ ដោយ សារតែត្រីដែលប្រមូលពីវារីវប្បកម្ម ក៏បានច្រើនដែរ ៕

សកម្មភាពធ្វើត្រីប្រហុករបស់ប្រជាពលរដ្ឋ

Advertisement
Advertisement