Connect with us

Hi, what are you looking for?

ក្នុងស្រុក

ទូតអូស្រ្តាលីបង្ហាញពីអាហារ និងផលិតផលមួយចំនួន ដែលមិនអនុញ្ញាតិឲ្យ​យកចូលប្រទេសអូស្រ្តាលី

_

ស្ថានទូតអូស្រ្តាលីប្រចាំកម្ពុជាបានឲ្យ​ដឹងថា ប្រសិនបើអ្នកកំពុងវិលត្រឡប់ទៅប្រទេសអូស្ត្រាលីវិញ ចំណីអាហារ រុក្ខជាតិ ឬផលិតផលសត្វ មួយចំនួន នឹងមិនត្រូវបានអនុញ្ញាតិឲ្យ​យកចូលទេ ហើយផលិតផលផ្សេងទៀត អាចត្រូវបានអនុញ្ញាតិឲ្យ​យកចូល ប្រសិនបើវាត្រូវតាមលក្ខខណ្ឌជាក់លាក់នៃការនាំចូលជីវសុវត្ថិភាព (biosecurity)។

អ្នកមិនអាចយកមកជាមួយនូវម្ហូបអាហារ ទុកសម្រាប់ពេលដែលអ្នកត្រូវធ្វើចត្តាឡីស័កទេ។

ឧបករណ៍កខ្វក់ឬសើម រួមទាំង ស្បែកជើងកវែង និងឧបករណ៍កីឡា ត្រូវតែសម្អាតនិងធ្វើការប្រកាស។

អ្នកត្រូវតែធ្វើការប្រកាស ប្រសិនបើអ្នកយកមកជាមួយនូវសម្ភារៈ ដែលមានហានិភ័យដល់ជីវសុវត្ថិភាព។

ប្រសិនបើអ្នកខកខាន មិនបានប្រកាស ឬផ្តល់សេចក្តីប្រកាសមិនពិត អ្នកអាចនឹងត្រូវបានផាកពិន័យ។

ការផាកពិន័យអាចរួមមាន ការផ្តល់សេចក្តីជូនដំណឹងអំពីការរំលោភបំពាន រហូតដល់ទៅ ២ ៦៦៤ ដុល្លារអូស្ត្រាលី។

មុនពេលវេចខ្ចប់ សូមពិនិត្យអំពីតម្រូវការជីវសុវត្ថិភាពរបស់អូស្រ្តាលី នៅលើគេហទំព័ររបស់ក្រសួងកសិកម្ម ទឹក និងបរិស្ថាន តាម https://www.agriculture.gov.au/travelling

_

_

_

Advertisement
Advertisement