Connect with us

Hi, what are you looking for?

ក្នុងស្រុក

វិធានការទប់ស្កាត់វីរុស Covid-19 ក្រសួងសុខាភិបាល​សម្រេច​បិទខារ៉ាអូខេ និង​រោងភាពយន្ត​ទូទាំងប្រទេស

ជា​វិធានការ​បន្ទាន់ និង​យោង​តាម​អនុសាសន៍​របស់​សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ក្រសួងសុខាភិបាល​កម្ពុជា​នៅ​រសៀល​ថ្ងៃនេះ បានជំរាបជូន​ទៅ​ដល់​អភិបាល​រាជធានី​ខេត្ត​ទាំងអស់ទូទាំងប្រទេស ឲ្យ​បិទ​ខារ៉ាអូខេ (KTV) និង​រោងភាពយន្ត​ទាំងអស់​នៅទូទាំងប្រទេស ចាប់ពីថ្ងៃទី១៧ ខែមីនា ឆ្នាំ​២០២០នេះ ក្នុង​ស្ថានភាព​ជំងឺ​កូវីដ​១៩ កំពុង​រីករាលដាលជា​សកល។

តាម​ការ​បញ្ជាក់​របស់​ក្រសួងសុខាភិបាល ការ​អនុញ្ញាត​ឲ្យ​បើក​ឡើង​វិញ គឺ​រហូត​ដល់ពេល​ជំងឺកូវីដ​១៩ បានធូរ​ស្រាល៕

Advertisement
Advertisement