Connect with us

Hi, what are you looking for?

អន្តរជាតិ

កូវីដ១៩ប្រភេទថ្មីដែល​ផ្ទុះនៅប្រទេស​អង់គ្លេស បានចូលមក​ដល់តំបន់អាស៊ានហើយ

បុគ្គលិកសុខាភិបាលសឹង្ហបុរី កំពុងធ្វើការនៅព្រលានយន្តហោះ

(សឹង្ហបុរី) – ក្រសួងសុខាភិបាល​ប្រទេស​សឹង្ហបុរី បានបញ្ជាក់​កាលពីថ្ងៃពុធថា ខ្លួន​បាន​រកឃើញមេរោគ​កូវីដ​១៩​ប្រភេទថ្មី​ដែល​កំពុង​ផ្ទុះ​នៅ​ប្រទេស​អង់គ្លេស ទៅ​លើ​ស្រ្តីម្នាក់។

បុគ្គលិកសុខាភិបាលសឹង្ហបុរី កំពុងធ្វើការនៅព្រលានយន្តហោះ

ស្រ្តីរូបនោះ ត្រូវ​បាន​បញ្ជាក់ថា មាន​អាយុ​១៧ឆ្នាំ បាន​ទៅ​សិក្សា​នៅប្រទេស​អង់គ្លេស ហើយ​នាង​បាន​វិលត្រឡប់មកសឹង្ហបូរីវិញ​កាលពីថ្ងៃទី៦ ខែធ្នូ ហើយ​នៅ​ថ្ងៃទី៧ ខែធ្នូ នាង​ក៏​ចេញ​រោគ​សញ្ញា ហើយ​ពេល​ដែលធ្វើ​តេស្ត ក៏​បាន​រកឃើញវិជ្ជមាន​វីរុស​កូវីដ​១៩ប្រភេទថ្មីនោះ។

បច្ចុប្បន្ន​អ្នក​ដែល​មាន​ទំនាក់ទំនងជិតស្និទ្ធជាមួយ​នាងទាំងអស់ ត្រូវបានគេដាក់ឲ្យ​នៅដាច់ដោយ​ឡែក៕

ប្រភព: CNA

Advertisement
Advertisement