Connect with us

Hi, what are you looking for?

ក្នុងស្រុក

រដ្ឋសភានឹងបើកសម័យ​ប្រជុំនៅថ្ងៃទី២៩ ធ្នូ ដើម្បីទទួលស្គាល់តំណាងរាស្រ្តថ្មី២រូប

សម្តេច ហេង សំរិន ប្រធានរដ្ឋសភា ដឹកនាំកិច្ចប្រជុំកាលពីព្រឹកមិញ

(ភ្នំពេញ) – អគ្គលេខាធិការដ្ឋានរដ្ឋសភា​បាន​ជូនដំណឹងថា នៅថ្ងៃអង្គារ ទី២៩ ខែធ្នូ ឆ្នាំ​២០២០​សប្តាហ៍ក្រោយ​នេះ រដ្ឋសភា​នឹង​បន្ត​សម័យប្រជុំ​លើកទី៥ នីតិកាលទី៦ ដើម្បីសម្រេច និង​បោះឆ្នោត​ទៅលើ​របៀបវារៈ​ចំនួន២។

សម្តេច ហេង សំរិន ប្រធានរដ្ឋសភា ដឹកនាំកិច្ចប្រជុំកាលពីព្រឹកមិញ

ក្នុងនោះ គឺការប្រកាសសុពលនៃអាណត្តិតំណាងរាស្រ្តទំាងពីររូប មានឯកឧត្តម លី ស៊ុគ្រី ជាតំណាងរាស្រ្តថ្មីមណ្ឌលខេត្តតាកែវ ជំនួសឯកឧត្តម សុខ សូកាន ដែលបានសុំលាលែង និងឯកឧត្តម សៅ ស៉ារ៉ាត់ ជាតំណាងរាស្រ្តថ្មីមណ្ឌលខេត្តប៉ៃលិន ជំនួស​ លោកជំទាវ បាន ស្រីមុំ ដែលបានលាលែង និងរៀបចំបោះឆ្នោតជ្រើសតំាង ឯកឧត្តម ខៀវ ភារិទ្ធ​ ជាសមាជិកគណៈកម្មការអបរំ យុវជន កីឡា ធម្មការ កិច្ចការសាសនា វប្បធម៌ និងទេសចរណ៍ និងជ្រើសតំាងលោកជំទាវ នូ សុវណ្ណនី ជាសមាជិកគណៈកម្មការសាធារណការ ដឹកជញ្ជូន ទូរគមនាគមន៍ ប្រៃសណីយ៍ ឧស្សាហកម្ម រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ផងដែរ៕

Advertisement
Advertisement