Connect with us

Hi, what are you looking for?

ក្នុងស្រុក

ខណ្ឌចំនួន៥ នឹង​គ្មាន​ទឹកប្រើប្រាស់​នៅពេលយប់ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣១ មករា ២០២១

ក្រុមមន្រ្តីរដ្ឋាករទឹក ធ្វើការជួសជុលទឹកធ្លាយ

(ភ្នំពេញ) – តាម​សេចក្តីជូនដំណឹង​របស់​រដ្ឋាករ​ទឹកស្វយ័ត្ន​ក្រុង​ភ្នំពេញ បាន​ឲ្យដឹងថា ខ្លួន​នឹង​ធ្វើ​ការ​ចុះ​ស្រាវជ្រាវ និង​ជួស​ជុល​ទឹក​ធ្លាយនៅពេលយប់ ដោយ​ចាប់​ផ្តើម​ពី​ម៉ោង១០យប់ ដល់​ម៉ោង៥ព្រឹក ពីថ្ងៃទី០១ ដល់ថ្ងៃទី៣១ ខែមករា ឆ្នាំ​២០២១។

ក្រុមមន្រ្តីរដ្ឋាករទឹក ធ្វើការជួសជុលទឹកធ្លាយ

ទីតាំងដែលនឹង​ត្រូវ​ធ្វើការជួសជុលនោះ រួម​មាន៖
១. សង្កាត់ចោមចៅ១ និងសង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ
២. សង្កាត់បឹងកេងកង២ និងសង្កាត់បឹងកេងកង៣ ខណ្ឌចំការមន
៣. សង្កាត់ទឹកល្អក់១ និងសង្កាត់ទឹកល្អក់២ ខណ្ឌទួលគោក
៤. សង្កាត់ព្រែកឯង និងសង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ
៥. សង្កាត់វាលវង់ និងសង្កាត់មិត្តភាព ខណ្ឌ៧មករា

Advertisement
Advertisement