Connect with us

Hi, what are you looking for?

អន្តរជាតិ

COVID-19 ៖ ប្រទេសឡាវបិទច្រកទ្វារតាមព្រំដែន

ប្រទេសឡាវបាន​សម្រេច​បិទច្រកព្រំដែនចំនួន១០របស់​ខ្លួន​ ជាបណ្តោះអាសន្នជាមួយ​ប្រទេសជិតខាង រួមទាំងប្រទេសវៀតណាមផងដែរ ស្របពេលដែលកំពុងមានការរីករាលដាលយ៉ាងឆាប់រហ័សនៃជំងឺ COVID-19 នៅលើពិភពលោក។

ក្នុងចំណោមច្រកព្រំដែនទាំង ១០ នោះ រួមមានច្រកព្រំដែនចំនួន ៦ ជាមួយប្រទេសវៀតណាម ដែលមានច្រកទ្វារអន្តរជាតិ Panghok នៅក្នុងខេត្ត Pongsaly ច្រកទ្វារព្រំដែន Namsoy នៅក្នុងខេត្ត Houaphanh ច្រកទ្វារព្រំដែន Namkan នៅក្នុងខេត្ត Xiangkhouang ខេត្ត ច្រកទ្វារព្រំដែន Phoukeua នៅក្នុងខេត្ត Attapeu ច្រកទ្វារព្រំដែន Daktaok នៅក្នុងខេត្ត Sekong និងច្រកទ្វារព្រំដែន Nam Phao នៅក្នុងខេត្ត Bolikhamsai ។

ចំណែកច្រកទ្វារព្រំដែនដែលនៅសល់ គឺនៅតាមព្រំដែនជាមួយប្រទេសថៃ ដែលរួមមានច្រកទ្វារ ព្រំដែន Namheuang និងច្រក ទ្វារព្រំដែន Nam Ngeun នៅក្នុងខេត្ដ Xayaboury ច្រកទ្វារព្រំដែន Na Pao នៅក្នុងខេត្ដ Khammuan និងអាកាសយានដ្ឋានអន្ដរជាតិ Savannakhet។

នៅក្នុងសេចក្តីជូនដំណឹង ស្តីពីការបិទច្រកព្រំដែនបណ្តោះអាសន្ន អគ្គនាយកនៃនាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លងនៃក្រសួង​សុខាភិបាលឡាវ លោក Rattanaxay Phetsouvanh បានព្រមានដល់ពលរដ្ឋឡាវឲ្យ​ចៀសវាងការធ្វើដំណើរឆ្លងកាត់ព្រំដែនក្នុងករណី​ដែលមិនចាំបាច់។

ក្រៅពីសេចក្តីសម្រេចរបស់រដ្ឋាភិបាលមួយនេះ ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះខេត្តជាច្រើនរបស់ឡាវ រួមទាំងខេត្ត Attapeu ខេត្ត Sekong និងខេត្ត Houaphanh ក៏បានបិទច្រកព្រំដែនរបស់ខ្លួនជាមួយប្រទេសជិតខាងផងដែរ៕

ប្រភព៖ VNA

Advertisement
Advertisement