Connect with us

Hi, what are you looking for?

ក្នុងស្រុក

ប៉ូលិស​ចាក់​គ្នា​នៅ​ខេត្ត​រតនគិរី ឈានដល់ប្តឹងទៅ​តុលាការ, ចំណែកលោកស្នងការថា កំពុង​ធ្វើការសម្រប​សម្រួល

លោក

(រតនគិរី) – យោង​តាម​ពាក្យ​បណ្តឹង​មួយ​ច្បាប់​ដាក់ទៅសាលា​ដំបូង​ខេត្ត​រតនគិរី​បាន​បង្ហាញថា មន្ត្រី​នគរ​បាល​ព្រហ្ម​ទ​ណ្ឌ​កំរិត​ស្រាល​នៃ​ស្នងការដ្ឋាន​នគ​បាល​ខេត្ត​ខេត្តរតនគិរី​ឈ្មោះ ហេង គោរព បានប្តឹងលោក រុំ សារិទ្ធ អធិការរងនគរបាលស្រុកអូរជុំ ពីបទ «ប៉ុនប៉ងមនុស្សឃាតដោយចេតនា»។

លោក រុំ សារិទ្ធ អធិការរងស្រុកអូរជុំ និង​លោក ហេង គោរព (ជនរងគ្រោះ) មន្ត្រី​នគរ​បាល​ព្រហ្ម​ទ​ណ្ឌ​កំរិត​ស្រាល​នៃ​ស្នងការដ្ឋាន​នគ​បាល​ខេត្ត​ខេត្តរតនគិរី​

រឿងរ៉ាវនេះ បាន​កើត​ឡើង​កាលពីវេលាម៉ោងប្រមាណ ១១និង៣០នាទីយប់ ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២០ នៅចំណុច​ភូមិ​អភិវឌ្ឍន៍ ​សង្កាត់​ឡា​បាន​សៀ​ក ​ក្រុង​បាន​លុង ​ខេត្តរតនគិរី​ ដោយ​លោក រុំ សារិទ្ធ បានយកកូនកាំបិតចិតបន្លែ ចាក់មកលើលោក ហេង​ គោរព ចំសៀតផ្កាខាងឆ្វេង បណ្តាលឲ្យ​បាក់ចុងកាំបិតជាប់ក្នុងសៀតផ្កាខាងឆ្វេង។

ប្រភពខ្លះបាន​ឲ្យដឹងថា រឿងរ៉ាវ​ដែលឈានដល់ការចាក់គ្នា​នេះ គឺដោយសារ​តែទំនាស់ពាក្យសម្តីក្នុងពេល​ផឹកសុីជុំគ្នានៅផ្ទះមិត្តភក្តិ ហើយ​ពួក​គេ​បាន​និយាយទាក់ទឹនរឿងគុំនំយូរមកហើយ ធ្វើ​ឲ្យ​មានកំហឹង ហើយដំបូងជនដៃដល់បានយកកំប៉ុងស្រាបៀមិនទាន់គាស់គប់ទៅលើជនរងគ្រោះមួយទំហឹង, ពេលនោះជនរងគ្រោះក៏ស្ទុះហក់ទៅបំណងតបត តែត្រូវជនដៃដល់ចាប់បានកូនកាំបិតស្ទុះចាក់ចំសៀតផ្កាបណ្តាលឲ្យ​បាក់ចុងជាប់កប់ក្នុងសាច់ហើយដួលទៅនិងដីបាត់មាត់បាត់ក រួចក៏ត្រូវគេជួយបញ្ជូនសង្គ្រោះភ្លាមៗដែរ។

ចំពោះករណីនេះ លោក យិន ចំណាន ស្នងការនគរបាលខេត្ត​រតនគិរី​បាន​ថ្លែងថា ខាងអង្គភាពបានចាត់ចែងតាមនីតិវិធីហើយ ក្នុងការ​​សម្រប​សម្រួល​៕

_

Advertisement
Advertisement