Connect with us

Hi, what are you looking for?

ក្នុងស្រុក

រដ្ឋបាលស្រុកអង្គរបូរី ប្រាប់​ម្ចាស់​កសិដ្ឋាន​ចិញ្ចឹម​ទា​នៅ​ភូមិ​រំលក ឲ្យ​ផ្លាស់ប្តូរទីតាំង

កសិដ្ឋានចិញ្ចឹមទាដែលប៉ះពាល់បរិស្ថាន

(តាកែវ) – យោង​តាម​លិខិត​មួយ​ច្បាប់​របស់​រដ្ឋបាល​ស្រុកអង្គរបូរី ចុះ​ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ​២០២០ បានប្រាប់ទៅ​ឈ្មោះ ប៉ុល សំអាត ជា​ម្ចាស់​កសិដ្ឋាន​ចិញ្ចឹម​ទា ក្នុង​ភូមិ​រំលក ឃុំបាស្រែ ឲ្យ​ធ្វើ​ការ​ផ្លាស់ប្តូរ​ទីតាំង​របស់​ខ្លួន ព្រោះទីតាំង​ចិញ្ចឹមទានេះ បានធ្វើ​ឲ្យ​ប៉ះពាល់ដល់បរិស្ថាន និង​អ្នកជិតខាង។

កសិដ្ឋានចិញ្ចឹមទាដែលប៉ះពាល់បរិស្ថាន ស្ថិតនៅភូមិរំលក

លិខិតនោះ ក៏​បាន​ប្រាប់​ឲ្យ​លោក ប៉ុល សំអាត ត្រូវ​បញ្ឈប់​ការ​ចិញ្ចឹម​ទា​នៅ​ទីតាំង​ដែលមាន​ផលប៉ះពាល់យ៉ាងយូរ​ត្រឹម​បំណាច់ខែមករា ឆ្នាំ​២០២១។

ជាមួយ​គ្នា​នេះ​ដែរ នៅពេលដែលប្តូរ​ទីតាំងថ្មី ម្ចាស់កសិដ្ឋានក៏​ត្រូវ​ស្នើ​សុំ​មន្រ្តី​ជំនាញ​ពិនិត្យ ផ្តល់យោបល់ និង​មាន​ការ​ឯកភាពពីមន្រ្តីសមត្ថកិច្ចជំនាញផងដែរ។

សូម​បញ្ជាក់ដែរថា បើតាម​សេចក្តីរាយការណ៍ ឈ្មោះ ប៉ុល សំអាត នេះ មានកសិដ្ឋានចិញ្ចឹមទាជាច្រើន​រោង ស្ថិត​នៅ​ក្នុង​ភូមិ​រំលកនេះ ដែលវាបាន​និងកំពុងធ្វើ​ឲ្យ​ប៉ះពាល់ដល់បរិស្ថាន ក៏​ដូចជា​ការ​រស់​នៅ​របស់បងប្អូនប្រជាពលរដ្ឋ៕

_

Advertisement
Advertisement