Connect with us

Hi, what are you looking for?

អន្តរជាតិ

ម៉ាឡេស៊ី ជា​ប្រទេស​ផ្ទុះ​កូវីដ​-​១៩ខ្លាំងជា​ង​គេបំផុត​ក្នុង​តំបន់​អាស៊ាន​

ករណី​ឆ្លង​កូវីដ​-​១៩នៅ​ម៉ាឡេស៊ី បានក្លាយ​ជាក្តី​បារម្ភ​បំផុត ដោយ​កាល​ពីម្សិលមិញ​គេ​បានរកឃើញ​ករណី​ឆ្លង​ថ្មី បន្ថែម​ដល់ទៅ​១២៥នាក់ ធ្វើ​ឲ្យ​ចំនួន​អ្នក​ឆ្លង​នៅ​ក្នុង​ប្រទេស​នេះ​កើន​ឡើងដល់​៥៥៣នាក់​ហើយ។ ហើយ​ជា​មួយគ្នា​ម៉ាឡេស៊ី​កំពុង​ក្លាយ​ទៅជា​«សម្បុក​»កូវីដ​-​១៩នៅ​ក្នុង​តំបន់​អាស៊ាន។

កាល​ពី​យប់ថ្ងៃ​ទី​១៦ខែមីនា នាយក​រដ្ឋ​មន្ត្រី​ម៉ាឡេស៊ី​លោក Muhyiddin Yassin បានប្រកាស ផ្សាយ​ផ្ទាល់​តាមក​ញ​្ជក់​ទូរទស្សន៍ បិទ​ប្រទេស​ទាំងមូល​ក្នុង​រយៈ​ពេល​២សប្តាហ៍។ នេះ​ជា​សកម្មភាព​មិនធ្លាប់​មាន​ពីមុន​មក ដើម្បី​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​វីរុស​ផ្លូវដង្ហើម។

ក្នុង​ពេល​ជា​មួយគ្នា​នេះដែរ រដ្ឋាភិបាល​បាន​ហាមប្រាម​ពល​រដ្ឋ​ចេញទៅ​ក្រៅ​ប្រទេស​ក្នុង​ពេលនេះ។ ជា​មួយគ្នា​នោះ​ពល​រដ្ឋ​ម៉ាឡេស៊ី បាន នាំគ្នា​ទៅទិញ សម្ភារ​ចំបាច់​ទុក​ប្រើប្រាស់ ក្នុង​ពេល​ដែល អ្វី​គ្រប់​យ៉ាង​នៅ​ក្នុង​ប្រទេស ត្រូវ​បានផ្អាក់។ ហាង​លក់ទំនិញ​នានា មិនមាន​ទំនិញ​សម្រាប់​លក់​នោះឡើយ។

រដ្ឋ​មន្ត្រី​ក្រសួង​សុខាភិបាល​បានប្រកាស​ថា ប្រទេស​ជាតិ​ស្ថិតនៅ​ក្នុង​ដំណាក់កាល​អាក្រក់ ដូច្នេះ​យើង​ចាំបាច់​ត្រូវ​តែ​មាន​សកម្មភាព តឹងតែង​បំផុត ទើប​អាច​ការពារ​បាន។ រាល់​សកម្មភាព​សាសនា ក៏​ត្រូវ​បានផ្អាក ផងដែរ ។

មកទល់​ពេលនេះ​ម៉ាឡេស៊ី បានព្យាបាល​អ្នក​ឆ្លង​កូវីដ​-​១៩ ជាសះស្បើយ បាន​៤២នាក់ ហើយ​នៅ​មាន​អ្នក​ឆ្លង​៥១១នាក់​ទៀត ក្នុង​នោះ​មាន​១២នាក់​ស្ថិតនៅ​ក្នុង​សភាព​ធ្ងន់។

នាយក​រដ្ឋ​មន្ត្រី​ម៉ាឡេស៊ី ក៏​បានប្រកាស​កាល​ពី​ថ្ងៃ​ទី​១៦ខែមីនា​ថា នឹង​ចំ​ណាយប្រាក់ ជួយ​ដល់ ពលករ ដែល​ត្រូវ​បង្ខំ​ឈប់​ពី​ការងារ ក្នុង​ម្នាក់​ៗទទួល​បាន​១៤០ដុល្លារ ដើម្បី​ដោះស្រាយ​ជីវភាព​បណ្តោះអាសន្ន ក្នុង​ពេល​ប្រទេស​ជាតិ​កំពុង​តែប្រឈម​វិបត្តិ​បង្ក​ឡើង​ដោយ កូវីដ​-​១៩៕

Advertisement
Advertisement