Connect with us

Hi, what are you looking for?

ក្នុងស្រុក

ចាប់ខ្លួនឪពុកដែលរំលោភកូនឯង

បន្ទាយមានជ័យ៖ សមត្ថកិច្ចឲ្យដឹងថា គេបានឃាត់ ខ្លួនបុរសចិត្តតិរិច្ឆានម្នាក់ ដែលបានរំលោភកូនស្រីខ្លួនឯង ដែលទើបតែមានអាយុ១០ឆ្នាំ ក្រោយពីម្ដាយក្មេងរងគ្រោះប្ដឹង ។ ហេតុការណ៍នេះកើតឡើងកាលពីរសៀលថ្ងៃទី២៧ ធ្នូ នៅក្នុងភូមិក្តិបថ្ម ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ។

បុរសដែលរងការចោទថា បានរំលោភកូនស្រីខ្លួនឯង

ជនសង្ស័យឈ្មោះ ម៉ៅ សុវណ្ណ ហៅ (កយ) អាយុ៤៤ឆ្នាំ មុខរបកម្មករ ។ នៅចំពោះមុខសមត្ថកិច្ច ជននេះបានសារភាពថា ខ្លួនពិតជាបានរំលោភក្មេងរងគ្រោះចំនួន ២ដងមែន ដោយយកលេសថា ជាកូនសហាយរបស់ប្រពន្ធខ្លួន ៕

Advertisement
Advertisement