Connect with us

Hi, what are you looking for?

ក្នុងស្រុក

រឿងធំទៀតហើយ! ទីតាំងចិញ្ចឹមទារបស់​ក្រុម​គ្រួសារ​លោក ប៉ុល សំអាត កំពុងធ្វើ​ឲ្យ​កសិករ​នៅ​ភូមិ​រំលកក្តៅក្រហាយ

(តាកែវ) – ប្រជាកសិកររស់​នៅ​ក្នុង​ភូមិ​រំលក នៃ​ឃុំ​បាស្រែ ស្រុកអង្គរបូរី បាន​សម្តែង​ការ​ក្តៅក្រហាយ ក្រោយ​ពី​ផល​ស្រូវ​របស់ពួក​គាត់​ត្រូវ​ខូច​ខាត និង​បំផ្លាញ ដោយ​សារ​តែ​ទឹក​អាចម៌ទា ដែលបង្ហូរ​ចេញ​ពី​កសិដ្ឋាន​របស់​ក្រុមគ្រួសារ​លោក ប៉ុល សំអាត ដែលត្រូវ​បាន​ពង្រាយ​នៅ​ក្នុង​ភូមិ​នេះ។

កសិដ្ឋានចិញ្ចឹមទាដែលកំពុងបង្កផលប៉ះពាល់ដល់ប្រជាកសិករ

បើតាម​ប្រជាពលរដ្ឋ​ថា លោក ប៉ុល សំអាត គឺជាឈ្មួញរកស៊ីចិញ្ចឹមទា ហើយ​គាត់​មាន​រោងទាជាច្រើន ដោយ​ដាក់ពង្រាយ​នៅ​ក្នុង​ភូមិ​រំលកនេះ ហើយ​រោងទាមួយ​ក្នុង​ចំណោម​រោងទាផ្សេងទៀត ត្រូវ​បាន​រដ្ឋ​បាលស្រុកអង្គរបូរី​ ចេញ​បញ្ជា​ឲ្យ​ធ្វើ​ការ​ប្តូរទីតាំង ក្រោយ​ពីវាបាន​ប៉ះពាល់​ដល់រស់នៅ​ជិតខាង។ ហើយ​ឥឡូវ​នេះ រោងទាផ្សេងទៀតរបស់​ឈ្មោះ ប៉ុល សំអាត ដែល​នៅ​ក្រៅភូមិ ក៏បាន​បង្ក​ផ​លប៉ះពាល់​ដល់ប្រជាពលរដ្ឋ​ផងដែរ ដោយ​វា​កំពុង​បំផ្លាញ​ផល​ស្រូវរបស់បងប្អូនប្រជាពលរដ្ឋ ដែលមាន​ដីស្រែ​ស្ថិត​នៅ​ក្បែរៗកសិដ្ឋានទាំងនោះ។

យ៉ាងណាក៏ដោយ ប្រជាពលរដ្ឋ​រំពឹងថា អាជ្ញាធរមូលដ្ឋាននឹង​ពិនិត្យ​មើល​ឡើងវិញ​ចំពោះកសិដ្ឋានចិញ្ចឹមទា ស្ថិត​នៅ​ក្នុង​ភូមិ​រំលកនេះ ដែលកំពុងប៉ះពាល់​ដល់ប្រជាពលរដ្ឋ។

សូម​បញ្ជាក់ថា កាលពីពេលថ្មីៗនេះ រដ្ឋបាល​ស្រុកអង្គរបូរី បាន​ចេញលិខិត​មួយ​ច្បាប់​ប្រាប់​ទៅ​លោក ប៉ុល សំអាត បញ្ឈប់ការចិញ្ចឹមទានៅទីតាំង​ដែល​មាន​ផលប៉ះពាល់ដល់បរិស្ថាន និង​អ្នកជិតខាង ហើយត្រូវ​ប្តូរទីតាំង​យ៉ាង​យូរបំផុត​ត្រឹម​បំណាច់​ខែមករា ឆ្នាំ​២០២១ ហើយជាមួយ​គ្នា​​​ នៅពេលដែលប្តូរ​ទីតាំងថ្មី ម្ចាស់កសិដ្ឋានក៏​ត្រូវ​ស្នើ​សុំ​មន្រ្តី​ជំនាញ​ពិនិត្យ ផ្តល់យោបល់ និង​មាន​ការ​ឯកភាពពីមន្រ្តីសមត្ថកិច្ចជំនាញផងដែរ៕

Advertisement
Advertisement