Connect with us

Hi, what are you looking for?

ក្នុងស្រុក

រកឃើញ មនុស្ស​៩នាក់​បន្ថែមទៀត មានផ្ទុក​ Covid-19 ធ្វើ​ឲ្យ​កម្ពុជា​កើន​ដល់​៣៣ករណី

ក្រសួងសុខាភិបាល​កម្ពុជា​បាន​ប្រកាស​ថា នៅ​ថ្ងៃទី១៧ ខែមីនា ឆ្នាំ​២០២០​នេះ វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា​បាន​បង្ហាញ វិជ្ជមាន​វីរុស​កូវីដ​១៩ ចំនួន ៩នាក់ ជា​ករណី​ថ្មី​បន្ថែមទៀត ដែល​ធ្វើ​ឲ្យ​ចំនួន​អ្នក​មាន​ផ្ទុក​វីរុសកូវីដ​នៅ​កម្ពុជា កើនដល់ ៣៣ ករណី។

តាម​ការ​បញ្ជាក់របស់​ក្រសួងសុខាភិបាល ៩ករណីថ្មី​នេះ គឺ ៦ករណី​ជាបុរស​ជនជាតិ​ខ្មែរ​ឥស្លាម​ដែលវិល​ត្រឡប់​មក​ពីចូលរួម​ពិធីសាសនា​នៅ​ប្រទេស​ម៉ាឡេស៊ី និង ៣ករណី ជា​បុរស​ជនជាតិ​ម៉ាឡេស៊ី។

Advertisement
Advertisement