Connect with us

Hi, what are you looking for?

សេដ្ឋកិច្ច

ចំណូលដែលបានមកពីប្រេង កម្ពុជានឹង​ប្រើប្រាស់​នៅ​ក្នុងវិស័យ​ចំនួន២

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់ថា ចំណូលដែលបានមកពីប្រេង នឹងត្រូវប្រើប្រាស់ទៅលើវិស័យអប់រំ និងវិស័យសុខាភិបាល។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា

សូម​បញ្ជាក់ថា ដំណក់ប្រេងលើកដំបូងរបស់កម្ពុជា នឹងចាប់ផ្តើមផលិតចេញពីអណ្តូងប្រេងទី១ ឈ្មោះ A-0ID នៃផ្លាតហ្វម A នៅក្នុងប្លុកនៃឈូងសមុទ្រកម្ពុជា នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០នេះ។

សម្តេចតេជោ បានបញ្ជាក់ថា ប្រេងដែលផលិតនៅកម្ពុជានេះ មិនមែនជាបណ្តាសារនោះទេ តែជាពរជ័យសម្រាប់កម្ពុជា ហើយថា នៅពេលខាងមុខ កម្ពុជានឹងមានចំណូលបន្ថែមពីប្រេង រ៉ែមាស រួមនឹងរ៉ែធ្យូងថ្មផងដែរ៕

Advertisement
Advertisement