Connect with us

Hi, what are you looking for?

ក្នុងស្រុក

ធ្លាក់ដែក​ពីលើអគារកំពុងសាងសង់​ ធ្លាយកញ្ចក់ឡានទៅ​ចំ​ជើង​បុរសម្នាក់របួសធ្ងន់

(ភ្នំពេញ) – បុរសម្នាក់បានរងរបួសធ្ងន់ ខណៈ​កំពុងអង្គុយ​ក្នុង​ឡាន ហើយមានដែក​ថ្នាំងអំពៅ​មួយ​ដើម​បានធ្លាក់ពី​លើអគារកំពុងសាងសង់ក្បែរនោះ​ធ្វើ​ឲ្យ​ធ្លុះកញ្ចក់ និង​ចំជើងធ្លាយ​ទៅម្ខាង។ ហេតុ​ការណ៍​នេះ បាន​កើត​ឡើង​នៅ​ព្រឹក​ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ​២០២០នេះ នៅ​ចំណុច​ការដ្ឋាន​មួយកន្លែងក្នុង​សង្កាត់​ចតុមុខ ខណ្ឌដូនពេញ​។​

ជនរងគ្រោះត្រូវ​បាន​បញ្ជាក់ថាជា​បុគ្គលិក​ធនាគារ អភិវឌ្ឍន៍​ជនបទនិង​កសិកម្ម ហើយ​ត្រូវបាន​គេ​​ដឹក​បញ្ជូនទៅ​សង្គ្រោះបន្ទាន់ភ្លាមៗនោះដែរ។

ក្រោយ​កើតហេតុ គេឃើញ​អាជ្ញាធរ​ខណ្ឌដូនពេញ បាន​បាន​ចុះមក​ផ្អាក​ការដ្ឋាននេះ ជា​បណ្តោះអាសន្ន ដោយ​រង់ចាំ​ការត្រួតពិនិត្យ​តាម​ក្រោយ​៕

_

_

_

_

_

Advertisement
Advertisement