Connect with us

Hi, what are you looking for?

ក្នុងស្រុក

ករណីទំនាស់ដីធ្លីឈាន​ដល់​ការ​ប្រើហិង្សា​នៅ​ភូមិអូរឧកញ៉ាហេង តុលាការសម្រេច​ចោទប្រកាន់ និងឃុំ​ខ្លួន​មនុស្ស​៨នាក់

_

(ព្រះសីហនុ) – ព្រះរាជអាជ្ញា​រង​ អមសាលាដំបូង​ខេត្ត​ព្រះសីហនុ​ លោក លឹម ប៊ុនហេង បានបញ្ជាក់ថា ករណីហិង្សា​ក្នុង​រឿង​ទំនាស់ដីធ្លី​នៅ​ភូមិ​អូរឧកញ៉ាហេង ស្ថិត​ក្នុងស្រុកព្រៃនប់ កាលពីសប្តាហ៍​កន្លងទៅ រហូត​មក​ទល់ពេលនេះ មាន​មនុស្ស​ចំនួន៨នាក់ត្រូវ​បាន​ចោទប្រកាន់ និង​សម្រេច​ឃុំ​ខ្លួន​បណ្តោះអាសន្ន។

_

សូម​បញ្ជាក់ថា ករណីហិង្សានេះ បាន​កើត​ឡើង​កាលពីថ្ងៃទី២០ ខែធ្នូ ឆ្នាំ​២០២០ ហើយបើ​តាម​ការ​លើក​ឡើង​របស់​ប្រជាពលរដ្ឋថា មានទាំងករណីបាញ់​គំរាមបំភ័យ​ប្រជាពលរដ្ឋ​ពីសំណាក់ក្រុមមនុស្ស​របស់​ក្រុមហ៊ុនទៀត​ផង ដោយ​ពួក​គាត់​បាន​លើក​ឡើងថា មនុស្សរបស់ក្រុមហ៊ុនដែលបានលើកគ្នាមកវ៉ៃនិងបាញ់បំភ័យអ្នកភូមិនោះ ត្រូវបានសមត្ថកិច្ចនិងអាជ្ញាធរយកចិត្តទុកដាក់ ដឹកយកទៅពេទ្យ រីឯពួកគាត់ដែលជាប្រជាពលរដ្ឋវិញមិនត្រូវបានពួកគាត់យកចិត្តទុកដាក់ទេ គឺនាំគ្នាទៅរកពេទ្យព្យាបាលរបួសរៀងៗខ្លួន។

_

_

យ៉ាងណាក៏ដោយ ចំពោះករណីនេះ បើ​តាម​លោក​ ឃាង​ ភារម្យ​ អ្នកនាំ​ពាក្យ​សាលាខេត្ត​ព្រះសីហនុ​ បាន​ថ្លែងថា​ រឿង​​នេះ គឺយើង​ត្រូវ​ញែកជាពីរ​ ទី១គឺជាទំនាស់ដីធ្លី និង ទី២ ជាការ​ប្រើហិង្សា​, អញ្ចឹង​ទំនាស់​ដីធ្លី​ រដ្ឋបាល​ខេត្ត​កំពុង​ស្រាវជ្រាវ​រក​ឯកសារ​ពាក់ព័ន្ធ​ទាំងអស់​ ដើម្បី​យកមកធ្វើការ​ដោះស្រាយ​។ ដោយឡែក​ពាក់ព័ន្ធ​ករណី​ហិង្សា​ បច្ចុប្បន្ន​ សំណុំរឿង​នេះ​នៅ​​តុលាការកំពុងចាត់ការ វានៅ​ក្នុងនិតិវិធី​របស់តុលាការ​៕

អត្ថបទ៖ នាគសមុទ្រ

Advertisement
Advertisement