Connect with us

Hi, what are you looking for?

ក្នុងស្រុក

ស៊ីហ្សា និង​បារីអេឡិចត្រូនិច ជិត៥តោន ត្រូវ​បង្រ្កាបនៅឆ្នាំ​២០២០នេះ

_

យោង​តាម​របាយការណ៍​របស់​គណៈកម្មាធិការ​ប្រយុទ្ធ​ប្រឆាំង​ផលិតផល​ក្លែង​ក្លាយ បានឲ្យដឹងថា នៅ​ក្នុង​ឆ្នាំ​២០២០នេះ ខ្លួន​បានធ្វើ​ការ​ចុះ​បង្រ្កាប​ទីតាំង​ស្តុកទុក និងចែកចាយ​ផលិតផល​ស៊ីហ្សា និង​បារី​អេឡិចត្រូនិច ចំនួន​៩ករណី​នៅ​តាម​បណ្តា​រាជធានីខេត្ត ដោយ​រឹបអូស​សរុបជិត ៥តោន។

_

ករណីទាំង៩នោះ មាននៅរាជធានីភ្នំពេញ​ចំនួន៤ទីតាំង, ខេត្ត​បាត់ដំបង​ចំនួន ១ទីតាំង និង​នៅ​ខេត្ត​បន្ទាយមានជ័យ ចំនួន ៤ទីតាំង។

បើ​តាម​ការ​បញ្ជាក់របស់គណៈកម្មាធិការ​ប្រយុទ្ធ​ប្រឆាំង​ផលិតផល​ក្លែង​ក្លាយថា បច្ចុប្បន្ននេះ បារីអេឡិចត្រូនិច (E-Cigarette ឬ Vape) ត្រូវបានផ្សព្វផ្សាយយ៉ាងទូលំទូលាយតាមបណ្តាញសង្គម ជាឧបករណ៍ផ្តាច់បារី ប៉ុន្តែវាមិនដូច្នោះឡើយ។ ម្យ៉ាងវិញទៀតអ្នកប្រើប្រាស់បារីអេឡិចត្រូនិចនេះ ក៏មានការកើនឡើង និងកំពុងបានចរាចរលក់ចែកចាយនៅលើទីផ្សារកម្ពុជា ដោយរូបភាពលួចលាក់គួរឱ្យគត់សម្គាល់។

ទោះបីផលិតផលទាំងនេះ មិនមានសារធាតុញៀន ដែលមានចែងក្នុងតារាងឧបសម្ព័ន្ធ នៃច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន ប៉ុន្តែវាមានផ្ទុកនូវសារធាតុនីកូទីនសំយោគក្នុងកម្រិតខ្ពស់ ដែលបង្កឱ្យមានផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សុខភាពដូចជា មហារីកសួត មហារីកក្រពះ មហារីកបំពង់អាហារ ជំងឺផ្លូវដង្ហើម ជំងឺបេះដូង និងតម្រងនោមជាដើម ហើយឧបករណ៍ជក់សម័យថ្មីមួយនេះ អាចនឹងមានគ្រោះថ្នាក់កាន់តែខ្លាំងជាងបារីទៀត ប្រសិនបើមានការផលិត ឬ ជនខិលខូចលាយបញ្ចូលនូវថ្នាំសម្រើប ឬគ្រឿងញៀនចូល៕

_

_

Advertisement
Advertisement