Connect with us

Hi, what are you looking for?

ក្នុងស្រុក

ព្រឹកថ្ងៃទី១៨ មីនា នេះ រកឃើញករណីកូវីដ​២ករណីបន្ថែមទៀតនៅកម្ពុជា

ក្នុងបទសម្ភាសន៍ជាមួយបណ្តាញផ្សព្វផ្សាយក្នុងស្រុកនាព្រឹកថ្ងៃទី១៨ មីនា ២០២០នេះ លោកជំទាវ ឱ វណ្ណឌីនអ្នកនាំពាក្យក្រសួងសុខាភិបាលថ្លែងថា ក្រោយធ្វើតេស្តរួច គេបានរកឃើញជនជាតិម៉ាឡេសុីចំនួន២នាក់ទៀតមានមេរោគcovid19 ក្នុងចំណោមជនជាតិម៉ាឡេសុីចំនួន៥នាក់នៅខេត្តកែប។

ដូច្នេះ សរុបជាបណ្តោះអាសន្ននៅកម្ពុជាគិតត្រឹមព្រឹកថ្ងៃ១៨ មីនា មានអ្នកជម្ងឺទាំងជនជាតិខ្មែរនិងជនបរទេសចំនួន៣៥នាក់ ហើយករណីនេះក្រសួងសុខាភិបាលនឹងចេញប្រកាសនៅពេលបន្តិចទៀត។

ចំពោះវិធានការ ចំពោះមុខ លោកជំទាវថ្លែងថា ក្រៅពីវិធានការចាំបាច់មួយចំនួនដែលរាជរដ្ឋាភិបាលកំពុងដាក់ចេញ ដូចជាការបិទផ្អាកមិនឲ្យ​មានការជួបជុំមនុស្សច្រើនជាដើមនោះ លោកជំទាវអ្នកនាំពាក្យបានណែនាំឲ្យ​ពលរដ្ឋចូលរួមប្រុងប្រយត្ន័ទាំងអស់គ្នា តាមរយៈអនាមយ័ ការឈរឃ្លាតឆ្ងាយពីគ្នា រាល់ពេលនិយាយប្រាស្រ័យទាក់ទងកិច្ចការផ្សេងៗ ហើយក្នុងករណីមិនចាំបាច់ពលរដ្ឋគួរផ្អាកការធ្វើដំណើរចេញក្រៅប្រទេសជាបណ្តោះអាសន្ន៕

Advertisement
Advertisement