Connect with us

Hi, what are you looking for?

ក្នុងស្រុក

អាជ្ញាធរស្រុកសំរោងចុះចាប់​រថយន្ត​ដឹកដីដែល​បើក​លើខឿនប្រាសាទសែនភូវាំងហើយ តែគេនៅមិនទាន់ឃើញ​មន្ទីរ​វប្បធម៌​ចុះ​មក​ពី​និត្យ​ប្រាសាទ​នៅ​ឡើយ

(តាកែវ) – ក្រុមអាជ្ញាធរស្រុកសំរោង កាលពី​រសៀល​ថ្ងៃម្សិលមិញ បាន​ដឹកនាំ​កម្លាំងចុះ​ទៅ​ចាប់​ក្រុមរថយន្ត​ដឹកដី ដែល​បាន​បើក​លើខឿនប្រាសាទ​សែនភូវាំង ស្ថិត​នៅ​ខាង​កើត​ភ្នំជីសូនោះហើយ តែគេ​នៅ​មិន​ទាន់ឃើ​ញ​ខាងមន្ទីរ​វប្បធម៌ និង​វិចិត្រសិល្បៈ​ខេត្តតាកែវ ចុះ​មក​ពិនិត្យ​មើល​ពី​ផលប៉ះពាល់ដល់ប្រាសាទនៅ​ឡើយទេ។

តាម​សេចក្តីរាយការណ៍ មក​ទល់នឹងព្រឹកថ្ងៃចន្ទនេះ មិន​ទាន់​មាន​មន្រ្តីពាក់ព័ន្ធការងារប្រាសាទ ចុះ​មក​ដល់​ទីតាំង​ប្រាសាទសែនភូវាំង​ ដើម្បី​ពិនិត្យ​មើល​ការ​ខូច​ខាត និង​ផល​ប៉ះពាល់ ដោយ​សារ​តែ​ក្រុមរថយន្តដឹកដី​រាប់​តោន បាន​បើកលើខឿន​ប្រាសាទ ក្រោម​ការ​បិទ​ភ្នែក​របស់​អាជ្ញាធរ​មូលដ្ឋានទេ។

គួរ​​បញ្ជាក់ថា ក្រុមរថយន្តដឹកដីជាច្រើន​គ្រឿង ដែលសុទ្ធសឹងតែជា​ប្រភេទ ៥តោន ត្រូវ​បាន​គេ​ប្រទះ​ឃើញ​ធ្វើ​សកម្មភាព​ដឹកជញ្ជូនដីយ៉ាងគគ្រឹកគ្រេង ដោយ​បាន​បើក​កាត់លើខឿនប្រាសាទសែនភូវាំង ដែលមាន​ចំណាស់​ប្រមាណជា១ពាន់​ឆ្នាំ ក្នុង​ភូមិ​អំពិល ឃុំស្លា ស្រុកសំរោង ដោយ​គេ​ពុំ​ឃើញ​អាជ្ញាធរ​ធ្វើ​ការរារាំងនោះទេ។

រថយន្តដឹកដីប្រភេទ៥តោន ដែលកំពុងបើក​លើខឿនប្រាសាទ

តាម​ម្ចាស់​រថយន្តដឹកដីទាំងនោះបាននិយាយថា​ ការ​ដឹកជញ្ជូនដីរបស់ពួកគេ គឺបានសុំ​ច្បាប់​អនុញ្ញាតពីអាជ្ញាធរឃុំ រហូត​ដល់​ស្រុក ដោយ​មាន​ខាង​ក្រុម​ប្រឹក្សា​ឃុំ​បាន​ចុះ​ពិនិត្យ​រួចហើយ ទើប​គេហ៊ានធ្វើសកម្មភាពដឹកដីជញ្ជូនដីនេះ៕

Advertisement
Advertisement