Connect with us

Hi, what are you looking for?

ក្នុងស្រុក

កម្ពុជានឹង​ចុះ​ត្រជាក់​ខ្លាំង​ដល់ ១២អង្សា នៅ​ចុងសប្តាហ៍​នេះ

(ភ្នំពេញ) – តាម​សេចក្តីជូនដំណឹងរបស់​ក្រសួងធនធានទឹក និង​ឧតុនិយម បាន​ឲ្យដឹងថា នៅថ្ងៃទី៦-៨ ខែមករា ប្រទេស​កម្ពុជា​នឹង​ទទួល​ឥទ្ធិពលពី​ខ្យល់មូសុងឦសានជាមធ្យម ហើយ​នៅថ្ងៃទី៩-១២ ខែមករា ប្រទេស​កម្ពុជា នឹង​ទទួល​ឥទ្ធិពលពីខ្យល់​មូសុង​ឦសានខ្លាំង ដែល​ស្ថានភាព​បែបនេះ នឹងធ្វើ​ឲ្យ​ប្រទេស​កម្ពុជា​ចុះ​ត្រជាក់​ខ្លាំង ចាប់ពីថ្ងៃទី៩-១២ ខែមករា។

ក្នុង​នោះ បណ្តា​ខេត្ត​នៅ​តំបន់​វាល​ទំនាប​កណ្តាល សីតុណ្ហភាពអាច​នឹង​ចុះដល់ ១៥-១៧អង្សាសេ។

បណ្តា​ខេត្ត​ជាប់ជួរភ្នំដងរែក និង​ខ្ពង់រាបឦសាន សីតុណ្ហភាព​អាច​ចុះ​ត្រជាក់​ដល់ ១២-១៤ អង្សាសេ ជាមួយ​នឹង​ខ្យល់ខ្លាំង។

សម្រាប់តំបន់មាត់សមុទ្រវិញ សីតុណ្ហភាពអាចមានពី ១៨-២១អង្សាសេ ជាមួយ​នឹង​ខ្យល់ខ្លាំង និង​រលក​សមុទ្រ​ខ្ពស់ៗ នៅថ្ងៃទី១២ ខែមករា៕

Advertisement
Advertisement