Connect with us

Hi, what are you looking for?

ក្នុងស្រុក

គណៈរដ្ឋមន្រ្តី និរាករណ៍ការ​ផ្តល់​ដី​បឹងតាមោក​៣០ហិកតា សម្រាប់សង់អគារស្ថាប័នរដ្ឋចំនួន៤ និង​និរាករណ៍ការ​ដោះ​ដូរ​ទីតាំង​រដ្ឋមួយ​ចំនួន

(ភ្នំពេញ) – យោង​តាម​លិខិត​របស់​ទីស្តីការគណៈរដ្ឋមន្រ្តី ចុះ​ថ្ងៃទី៤ ខែមករា ឆ្នាំ​២០២១ ដែល​បានធ្លាក់​មក​ដល់ដៃអ្នក​សារ​ព័ត៌មាន​នៅថ្ងៃនេះ បាន​សម្រេចធ្វើការ​និរាករណ៍ ចំពោះ​ការ​ផ្តល់ដីបឹងតាមោក (បឹងកប់ស្រូវ) ទំហំ១៥ហិកតា ស្ថិត​នៅ​ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ សម្រាប់សាងសង់​អគារ​ទីស្តីការ​ក្រសួង​អភិវឌ្ឍន៍ជនបទ។

ជាមួយ​គ្នា​នេះ ទីស្តីការគណៈរដ្ឋមន្រ្តី ក៏​បាន​និរាករណ៍ ការ​ដោះដូរ​ទីតាំងអគារ​ទីស្តីការ​ក្រសួងអភិវឌ្ឍន៍​ជនបទ និង​ដីជាង ១៥ហិកតា របស់​ក្រសួង​នេះ ជាមួយ​ក្រុមហ៊ុន ធីភី ម៉ូរ៉ាល់ គ្រុប ឯ.ក ទៀតផង។

ក្រៅពីនោះ ទីស្តីការគណៈរដ្ឋមន្រ្តី ក៏​បាន​និរាករណ៍ ការដោះដូរ និង​ផ្ទេរកម្មសិទ្ធិទីតាំង​អគារ​គណៈកម្មាធិការជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ អគារ​គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា និង​អគារ​​អាជ្ញាធរជាតិ​គ្រប់​គ្រង​សកម្ម​ភាព​កំចាត់មីន និង​សង្រ្គោះជនពិការដោយសារមីន ជាមួយ​ក្រុមហ៊ុន ធីភី ម៉ូរ៉ាល់ គ្រុប ព្រមទាំង​និរាករណ៍​ការ​ផ្តល់ដីបឹងតាមោក ចំនួន ១៥ហិកតា សម្រាប់​សង់​អគារស្ថាប័នទាំង៣នេះថែមទៀតផង។

Advertisement
Advertisement