Connect with us

Hi, what are you looking for?

ក្នុងស្រុក

ពលករ​មក​ពី​ថៃ រស់​នៅ​ខេត្ត​ប៉ៃលិន​ម្នាក់ទៀត ត្រូវ​រកឃើញ​វិជ្ជមាន​កូវីដ​១៩

(ភ្នំពេញ) – តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួងសុខាភិបាលនៅព្រឹក​ថ្ងៃទី៦ ខែមករា ឆ្នាំ​២០២១នេះ​បាន​បញ្ជាក់ថា គេ​បានរកឃើញ​វិជ្ជមាន​វីរុស​កូវីដ​១៩ ទៅ​បុរសពលករ​ខ្មែរ​ ដែលធ្វើដំណើរ​មក​ពី​ប្រទេស​ថៃ។

បុរស​ម្នាក់​នោះ អាយុ​២៨ឆ្នាំ ស្នាក់​នៅ​ភូមិ​ផ្សារព្រំ ឃុំ​ស្ទឹងកាច់ ស្រុក​សាលា​ក្រៅ ខេត្តប៉ៃលិន បាន​ធ្វើ​ដំណើរ​មក​ពី​ប្រទេសថៃ មក​ដល់​កម្ពុជា​នៅថ្ងៃទី២ ខែមករា ឆ្នាំ​២០២១។

បច្ចុប្បន្នអ្នកជំងឺ​ត្រូវ​បាន​ដាក់​ឲ្យ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​បង្អែក ខេត្តប៉ៃលិន។

សូម​បញ្ជាក់ថា គិត​ត្រឹម​ម៉ោង​៧ព្រឹក ថ្ងៃទី៦ ខែមករា ឆ្នាំ​២០២១នេះ កម្ពុជាមានករណី​វីរុស​កូវីដ​១៩ សរុប​ចំនួន ៣៨៣នាក់ ដោយ​បានព្យាបាល​ជាសះស្បើយ​ចំនួន ៣៦២នាក់ និង​កំពុង​សម្រាកព្យាបាល​ចំនួន ២១នាក់៕

Advertisement
Advertisement