Connect with us

Hi, what are you looking for?

ក្នុងស្រុក

ថ្ងៃនេះរកឃើញពលករខ្មែរពីប្រទេសថៃម្នាក់ វិជ្ជាមាន covid 19 , ពុំមានអ្នកជាសាសស្បើយទេ

សេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល ស្ដីពីការរកឃើញអ្នកមានវិជ្ជាមាន covid 19

ភ្នំពេញ៖ ក្រសួងសុខាភិបាលបានប្រកាសឲ្យដឹងថានៅថ្ងៃទី០៦ ខែមករា ឆ្នាំ២០២១នេះ គេបានរកឃើញពលករខ្មែរ ដែលទើបត្រឡប់មកពីប្រទេសថៃម្នាក់ទៀត ឆ្លងជំងឺកូវីដ១៩ ។  ក្រសួងថានៅព្រឹកនេះផងដែរ មិនមានករណីជាសះស្បើយពីជំងឺកូវីដ១៩ ។

សេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល ស្ដីពីការរកឃើញអ្នកមានវិជ្ជាមាន covid 19

ពលករខ្មែរដែលធ្វើដំណើរមកពីប្រទេសថៃ ដែលឆ្លងកូវីដ១៩ គឺជាបុរសជនជាតិខ្មែរ អាយុ២៨ឆ្នាំ ស្នាក់នៅផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន មកដល់កម្ពុជា នៅថ្ងៃទី០២ ខែមករា ឆ្នាំ២០២១។ បច្ចុប្បន្នអ្នកជំងឺត្រូវបានដាក់ឲ្យសម្រាកព្យាបាល នៅមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន។

សូមជម្រាបថា គិតត្រឹមម៉ោង៧៖០០នាទី ថ្ងៃទី០៦ ខែមករា ឆ្នាំ២០២១ កម្ពុជារកឃើញករណីឆ្លងជំងឺកូវីដ១៩សុរបចំនួន ៣៨៣ នាក់ ក្នុងនោះអ្នកជាសះស្បើយចំនួន ៣៦២ នាក់ និងអ្នកជំងឺកំពុងព្យាបាល នៅមន្ទីរពេទ្យមានចំនួន ២១នាក់៕

Advertisement
Advertisement