Connect with us

Hi, what are you looking for?

ក្នុងស្រុក

ស្រលាញ់គ្នារហូតមានផ្ទៃពោះ៨ខែ ខាងប្រុស​ចង់ដោះដៃ ចុងក្រោយជាប់ខ្នោះ

ជនសង្ស័យដែលរងបណ្តឹងថារំលោភក្មេងស្រី

(តាកែវ) – យុវជន​ម្នាក់​ត្រូវ​បាន​សមត្ថកិច្ច​ចាប់វាយខ្នោះ ក្រោយ​ពី​មាន​ពាក្យ​បណ្តឹង​របស់​ម្តាយ​យុវត្តីរងគ្រោះ ដោយ​ចោទ​ប្រកាន់ថា បាន​រំលោភ​កូនស្រីរបស់គាត់​ដែលមាន​អាយុ​១៤ឆ្នាំ។

យោងតាមពាក្យបណ្ដឹងបានរៀបរាប់ថា ជនសង្ស័យឈ្មោះ អាត់ ប៊ុនថេង ភេទប្រុស អាយុ២១ឆ្នាំ រស់នៅភូមិជំរៅ ឃុំពារាម ស្រុកបាទី ខេត្តតាកែវថា បានបង្ខំរំលោភសេពសន្ថវៈមកលើកូនស្រីរបស់គាត់ឈ្មោះ ជ ច ស អាយុ១៤ឆ្នាំ។

ជនសង្ស័យដែលរងបណ្តឹងថារំលោភក្មេងស្រី

ក្រោយទទួលពាក្យបណ្ដឹងកំលាំងនគរបាលស្រុកបាទីបាននាំខ្លួនជនសង្ស័យខាងលើមកសាកសួរ ហើយ​ក្រោយសាកសួរជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានខ្លួនប្រាណនារីខាងលើពិតមែន ហើយ​ក្រោយចម្លើយសារភាពជនសង្ស័យត្រូវបានសមត្ថកិច្ចឃាត់ខ្លូនបញ្ជូនទៅសាលាដំបូងខេត្តតាកែវចាត់ការតាមនិតិវិធី។

ពាក់ពន្ធ័ករណីខាងលើ លោក ឆាយ កែវមន្នី អធិការនគរបាលស្រុកបាទីបានឲ្យ​ដឹងថា ករណីខាងលើគឺជនសង្ស័យនិងនារីរងគ្រោះបានស្រលាញ់គ្នាចិត្តនិងចិត្ត តែទំនងខាងជនសង្ស័យបានខ្លួនប្រាណហើយមិនទទួលខុសត្រូវ ទើបភាគីខាងស្រីសម្រេចចិត្តដាក់ពាក្យប្ដឹងដោយទាមទាសំណង៦០០០ដុល្លារ ហើយក្រោយមកមិនត្រូវរ៉ូវគ្នានោះទេ បើទោះជាខាងជនសង្ស័យព្រមទទួលខុសត្រូវលើនារីរងគ្រោះ ដោយព្រមរៀបការនិងគ្នាក៏ដោយ ក៏ភាគីខាងស្រីមិនទទួលយកដែរ ព្រោះខ្លាចថា ក្រោយរៀបការរួចខាងប្រុសធ្វើបាប ហើយ​ទីបំផុតឪពុកក្មេងក៏​ត្រូវជាប់ខ្នោះតែម្តង៕

Advertisement
Advertisement