Connect with us

Hi, what are you looking for?

ក្នុងស្រុក

តុលាការខេត្តកណ្តាល សម្រេចឃុំខ្លួនលោកផ្កាយ១ទាហាន ដែលដកកាំភ្លើងវាយ​ក្បាល​សន្តិសុខ

លោកផ្កាយ១ ពេលសមត្ថកិច្ច​នាំយកទៅកាន់ពន្ធនាគារ

(កណ្តាល) – កាលពីរសៀលថ្ងៃទី៥ ខែមករា ឆ្នាំ២០២១ ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកណ្តាល បានសម្រេចឱ្យឃុំខ្លួនលោកផ្កាយ ១ ឈ្មោះ ហេង គាងហុង នៅពន្ធនាគារខេត្តកណ្តាល ក្រោយ​កោះហៅមក​សាកសួរ ករណីយកកាំភ្លើងវាយក្បាលសន្តិសុខម្នាក់ បណ្ដាលឱ្យបែកហូរឈាមរងរបួសធ្ងន់ធ្ងរកាលពីថ្ងៃទី៤ ខែមករា ឆ្នាំ២០២១។

លោកផ្កាយ១ ពេលសមត្ថកិច្ច​នាំយកទៅកាន់ពន្ធនាគារ

សូមបញ្ជាក់ថា ជនរងគ្រោះមានឈ្មោះ ច្រឹក ស៊ីណា ភេទប្រុសអាយុ ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរសន្តិសុខ ស្នាក់នៅភូមិត្រពាំងប្រុយ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល។ ចំណែកជនសង្ស័យឈ្មោះ ហេង គាហុង ភេទប្រុសអាយុ ៤១ឆ្នាំ ជនជាតិខ្មែរ ជាម្ចាស់មន្ទីរសម្រាកព្យាបាល និងសម្ភព សុខ ម៉េង (គ្លីនិចឯកជន) នៅភូមិអង្គស្នួលទី៣ ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាល បានយកអាវុធខ្លីមួយដើមម៉ាកCF98 លេខ006009 វាយទៅលើសន្តិសុខរបួសបែកក្បាលផ្នែកខាងឆ្វេង លេីត្រចៀក ១កន្លែង ដេរចំនួន ៣ថ្នេរ។

ក្រោយមកសមត្ថកិច្ចស្រុកអង្គស្នួល ខេត្តកណ្តាល បានចុះធ្វើការស៊េីបអង្កេត និងបានរកឃើញថាករណីនោះ ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស ហើយជនសង្ស័យក៏​ត្រូវសមត្ថកិច្ចចាប់ខ្លួន៕

Advertisement
Advertisement