Connect with us

Hi, what are you looking for?

ក្នុងស្រុក

អ្នកកាងសង្វៀន​មាន់​នៅ​កាស៊ីណូ​ច្រកភ្នំដិន គំរាម​ប្តឹងចំពោះ​អ្នក​យក​រូបថតខ្លួន​ទៅចុះផ្សាយ និង​សរសេរឈ្មោះខ្លួន​ខុស

សង្វៀនបញ្ជល់មាន់នៅក្នុងកាស៊ីណូក្បែរច្រកភ្នំដិន និងលោក កែម ចន

(តាកែវ) – លោក កែម ចន ដែលត្រូវ​សារព័ត៌មានក្នុងស្រុកមួយ​ចំនួនចុះ​ផ្សាយ​ថា គឺជា​អ្នក​កាងសង្វៀន​បញ្ជល់​មាន់ ជ្រក​ក្រោម​ផ្លាក​កាស៊ីណូ​ដ៏​ធំ​មួយ​នៅ​ក្បែរ​ច្រកទ្វារ​អន្តរជាតិ​ភ្នំដិន​នោះ បាន​ធ្វើ​ការ​ប្រកាស​គំរាម​ប្តឹងចំពោះអ្នក​សារព័ត៌មាន​ណា​ដែល​យក​រូប​ថតរបស់លោក​ទៅចុះ​ផ្សាយ ហើយថែមទាំង​សរសេរ​ឈ្មោះ​របស់​លោក​ខុស​ទៀត​នោះ។

សង្វៀនបញ្ជល់មាន់នៅក្នុងកាស៊ីណូក្បែរច្រកភ្នំដិន និងលោក កែម ចន

សូម​បញ្ជាក់ថា ទីតាំងល្បែង​គ្រប់ប្រភេទ ដែល​ជ្រក​ក្រោម​ផ្លាក​កាស៊ីណូ ស្ថិត​នៅ​ក្បែរ​ច្រកទ្វារ​អន្តរជាតិ​ភ្នំដិន ត្រូវ​គេ​សង្កេត​ឃើញថា បាន​បើក​លេង​យ៉ាង​គគ្រឹក​គគ្រេង ដោយគេឃើញ​ឈ្មោះ ចន នេះគឺជាអ្ន​ក​កាងការពារ ដោយ​ថែមទាំងនិយាយថា ទីតាំងនេះ មិន​មាន​អ្នក​ណា​ហ៊ាន​ក្អក ឬ​ហ៊ាន​មក​ក្បែរ​នោះ​ទេ ព្រោះតែទីតាំងនេះ គឺមាន​ភាគហ៊ុន​ពីស្នងការ​រងនគរបាល​ខេត្ត​តាកែវម្នាក់ទៀតផង។

យ៉ាងណាក៏​ដោយ ទីតាំងល្បែង​មួយ​នេះ គឺ​គេ​មិន​ឃើញ​សមត្ថកិច្ច​ណា​ហ៊ាន​ទៅ​ក្បែរ​មែន បើទោះទីតាំងនោះ​បានអនុញ្ញាត​ឲ្យ​ជនជាតិខ្មែរ​ចូល​លេង ដែល​ខុស​នឹង​ច្បាប់​របស់រដ្ឋក៏ដោយ ហើយ​គេថែមទាំង​ឃើញរថយន្តទំនើប​ពាក់ផ្លាកលេខ នគរបាល ត្រូវ​គេបញ្ឈរចោល​នៅ​ទីនោះថែមទៀតផង៕

Advertisement
Advertisement