Connect with us

Hi, what are you looking for?

ក្នុងស្រុក

រាជធានីភ្នំពេញ ដាក់​ឲ្យ​ដំណើរ​ការ​មណ្ឌល​ចត្តាឡីស័ក ដោយ​លែង​ប្រើ​សាលារៀន និង​សណ្ឋាគារ​សម្រាប់​ធ្វើចត្តាឡីស័កទៀតហើយ

មជ្ឈមណ្ឌលចត្តាឡីស័ករាជធានីភ្នំពេញដែលទើបសង់រួច

(ភ្នំពេញ) – នាព្រឹកថ្ងៃទី៦ ខែមករា ឆ្នាំ២០២១ រដ្ឋបាលរាជធានីភ្នំពេញ បានបើកដាក់ឱ្យប្រើប្រាស់នូវមណ្ឌលចត្តាឡីស័ករាជធានីភំ្នពេញ ដែល​សិ្ថតនៅក្នុងភូមិផ្សារលិច សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

មជ្ឈមណ្ឌលចត្តាឡីស័ករាជធានីភ្នំពេញដែលទើបសង់រួច

មណ្ឌលចត្តាឡីស័ករាជធានីភ្នំពេញដែលបានសាងសង់រួចនេះ មានចំនួន៤អគារ និង​មាន​បន្ទប់សរុប​ចំនួន ៥០៤ ត្រូវបានដាក់ឱ្យប្រើប្រាស់ដើម្បីអនុវត្តវិធានការចត្តាឡីស័កចំពោះអ្នកដំណើរដែលចូលមកព្រះរាជាណាចក្រកម្ពុជាតាមអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។

ដូច្នេះចាប់ពីពេលនេះតទៅ រាជធានីភ្នំពេញនឹងលែងប្រើប្រាស់​សាលារៀន ឬ​សណ្ឋាគារ សម្រាប់ការធ្វើចត្តាឡីស័កទៀតហើយ៕

_

_

_

_

Advertisement
Advertisement