Connect with us

Hi, what are you looking for?

ក្នុងស្រុក

ចាប់មនុស្ស​៤នាក់​នៅ​ស្រុកព្រៃនប់ ក្រោយ​រកឃើញ​គ្រឿងញៀន

ជនសង្ស័យ និងវត្ថុតាងគ្រឿងញៀន

(ព្រះសីហនុ) – កម្លាំងជំនាញនៃ អធិការដ្ឋាននគរបាលស្រុកព្រៃនប់ កាលពីរសៀល ថ្ងៃពុធ ទី៦ ខែមករា ឆ្នាំ​២០២១​ ​​បានចុះបង្រ្កាបករណីរក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ដោយឃាត់ខ្លួនបានជនសង្ស័យចំនួន៤នាក់ សិ្ថតនៅចំណុចគល់ស្ពានកំពង់ស្មាច់ ស្ថិតនៅភូមិបឹងវែង ឃុំវាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ​។​

ជនសង្ស័យ និងវត្ថុតាងគ្រឿងញៀន

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យរួមមាន៖

ទី១-ឈ្មោះ វ៉ាន់ ចំរើន ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរ បើកបរ(ឡានដឹកដី) ទីលំនៅ ភូមិសំរុងលើ ឃុំសំរុង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

ទី២-ឈ្មោះ ប៊ុន កុម្ភៈ ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរមិនពិតប្រាកដ ទីលំនៅ ភូមិតាអោងធំ ឃុំសាមគ្គី ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

ទី៣-ឈ្មោះ អោម ទូច ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរ បើកបរ(ឡានកុងទីន័រ) ទីលំនៅ ភូមិសំរុងលើ ឃុំសំរុង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

ទី៤-ឈ្មោះ ហ៊ាន ចំរើន ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរមិនពិតប្រាកដ ទីលំនៅ ភូមិសំរុងលើ ឃុំសំរុង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

 

នៅក្នុងប្រតិបត្តិការ ខាងលើ សមត្ថកិច្ចដកហូតវត្ថុបានរួមមាន៖ ម្សៅក្រាមសថ្លាសង្ស័យសារធាតុញៀនចំនួន០៦

កញ្ចប់(ធំ ៣កញ្ចប់, មធ្យម ១កញ្ចប់, និងតូច ២កញ្ចប់) និងទូរស័ព្ទចំនួន ៣គ្រឿង៕

Advertisement
Advertisement