Connect with us

Hi, what are you looking for?

ក្នុងស្រុក

កូវីដ១៩៖ ថ្ងៃនេះ ពលករមកពីថៃម្នាក់ទៀតឆ្លងកូវីដ​១៩ និងជាសះស្បើយ​ចំនួន៣នាក់

ស្រ្តីម្នាក់កំពុងត្រូវក្រុមគ្រូពេទ្យវាស់កម្តៅ,

ភ្នំពេញ – តាម​ប្រកាស​របស់​ក្រសួងសុខាភិបាល​នៅព្រឹកថ្ងៃទី៩ ខែមករា ឆ្នាំ​២០២១នេះ បាន​បញ្ជាក់ថា គេ​បានរកឃើញ​វិជ្ជមាន​វីរុស​កូវីដ​១៩ ចំនួន១ករណីថ្មី និង​មាន​ករណីជា​សះស្បើយ​ចំនួន៣នាក់។

ស្រ្តីម្នាក់កំពុងត្រូវក្រុមគ្រូពេទ្យវាស់កម្តៅ,

អ្នកឆ្លងថ្មីនេះ គឺជា​បុរស​ជនជាតិខ្មែរ អាយុ ២៤ឆ្នាំ ស្នាក់​នៅ​ឃុំ​ភ្នំតូច ស្រុកមង្គលបូរី ខេត្ត​បន្ទាយមានជ័យ បានធ្វើដំណើរ​មក​ពីប្រទេសថៃ និង​មកដល់​កម្ពុជា​នៅថ្ងៃទី៤ ខែមករា ឆ្នាំ​២០២១។ បច្ចុប្បន្ន​អ្នកជំងឺត្រូវ​បានដាក់​ឲ្យ​សម្រាកព្យាបាល​នៅមន្ទីរពេទ្យ​បង្អែក​ខេត្ត​បន្ទាយមានជ័យ។

ដោយ​ឡែកនៅថ្ងៃនេះ ក៏​មាន​ករណីជា​សះស្បើយដែរ គឺពលករមក​ពីថៃចំនួន២នាក់ និងអ្នក​ដំណើរ​ក​ពីអាមេរិកម្នាក់៕

Advertisement
Advertisement