Connect with us

Hi, what are you looking for?

ក្នុងស្រុក

ថៃចាប់បញ្ជូនពលករខ្មែរជិត៥០នាក់ តាមច្រករបៀងចក្រីក្នុងខេត្តបាត់ដំបង

សកម្មភាពបញ្ជូនពលករខ្មែរត្រឡប់មកកាន់ស្រុកកំណើត

បាត់ដំបង៖ សមត្ថកិច្ចបាននិយាយថា ទាហានថៃកាលពីព្រលប់ថ្ងៃទី៨មករា ម្សិលមិញ បានចាប់បញ្ជូនពលករខ្មែរមានស្រី មានប្រុស ចំនួន៤៨ នាក់ ឲ្យវិលត្រឡប់មកស្រុកកំណើតវិញ តាមច្រករបៀងចក្រីស្ថិតក្នុងភូមិទឹកផុស ឃុំអង្គបាន ស្រុកសំពៅ លូន ខេត្តបាត់ដំបង។

សកម្មភាពបញ្ជូនពលករខ្មែរត្រឡប់មកកាន់ស្រុកកំណើត

ប្រភពថា ពលករទាំងនោះ ត្រូវបានគេប្រមូលយកទៅឱ្យស្នាក់នៅក្នុងអនុវិទ្យាល័យកូនភ្នំ៣២ ស្ថិតក្នុងស្រុកសំពៅលូន ខេត្តបាត់ដំបង ចំនួន១៤ថ្ងៃសិន ដើម្បីឲ្យក្រុមគ្រូពេទ្យជំនាញយកសំណាកទៅពិនិត្យក្រែងមានផ្ទុកជំងឺកូវីដ-១៩ ។ ហើយពួកគេនឹងត្រូវអនុញ្ញាតឲ្យវិលត្រឡប់ទៅកាន់លំនៅឋានវិញបើ សិនជារកមិនឃើញវិជ្ជមានកូវីដ -១៩ ក្នុងអំឡុងការធ្វើចត្តាឡីស័កនេះ ៕

Advertisement
Advertisement