Connect with us

Hi, what are you looking for?

ក្នុងស្រុក

រដ្ឋបាល​ខេត្ត​កណ្តាល​បញ្ជាក់ថា អ្នកទេសចរ និងនាវិក​ចំនួន២០០នាក់​នៅ​លើ​នាវាទាំង​៥គ្រឿង ដែល​អាជ្ញាធរ​វៀតណាម​ហាម​មិន​ឲ្យចូល មិន​មាន​សញ្ញា​ផ្ទុក​មេរោគ Covid-19 នោះទេ

ក្នុង​សេចក្តីជូនដំណឹងរបស់​រដ្ឋបាល​ខេត្ត​កណ្តាល​បាន​ឲ្យដឹងថា មនុស្ស​ចំនួន​២០០នាក់ ក្នុង​នោះ​មាន​ភ្ញៀវទេសចរ​ចំនួន​៧៧នាក់ និង​នាវិក​ចំនួន​១២៣នាក់ នៅ​លើ​នាវាចំនួន៥គ្រឿង ដែល​ត្រូវ​អាជ្ញាធរ​វៀតណាម​ហាម​មិន​ឲ្យ​ចូល​ចត ហើយ​កម្ពុជា​បាន​អនុញ្ញាតឲ្យ​ត្រឡប់​មក​វិញនោះ មាន​សុខភាព​ល្អ និង​មិន​មាន​សញ្ញា​ផ្ទុក​មេរោគ Covid-19 នោះទេ ហើយ​ត្រូវ​បាន​អនុញ្ញាតឲ្យ​ចាកចេញពីច្រក​ទ្វារព្រំដែន​អន្តរជាតិ​ក្អម​សំណរ ទៅ​កាន់​កំពង់ផែ​ស្វយ័តភ្នំពេញវិញ។

គួរ​បញ្ជាក់ថា នាវាទេសចរណ៍ទាំង​៥គ្រឿងនេះ សុទ្ធ​សឹង​តែមាន​សញ្ជាតិ​ខ្មែរ ត្រូវ​អាជ្ញាធរ​វៀតណាម មិន​អនុញ្ញាត​ឲ្យ​ចូលចត​ដាក់អ្នកទេសចរកាលពីថ្ងៃទី១៦ ខែមីនា កន្លងទៅនេះ ដោយ​ភ័យ​ព្រួយ​ពី​ការ​ចម្លង Covid-19។ យ៉ាងណាក៏ដោយ ដោយ​មាន​គោល​ការណ៍​ពី​រាជរដ្ឋាភិបាល នាវាទាំង៥គ្រឿងនោះ​បាន​ត្រឡប់​ចូល​មក​ប្រទេស​កម្ពុជាវិញ​តាម​ច្រក​ទ្វារ​អន្តរជាតិ​ក្អម​សំណរ ហើយ​សមត្ថកិច្ច​ និងគ្រូពេទ្យ​ចត្តាឡីស័ក ក៏​បាន​ចុះ​ទៅ​ទីតាំងនោះ​ដើម្បី​ធ្វើ​ការ​សម្រប​សម្រួល និង​ត្រួតពិនិត្យ​លើ​ស្ថានភាព​សុខភាព​អ្នក​ដំណើរ​ក្នុង​នាវា​ទាំងអស់៕

Advertisement
Advertisement