Connect with us

Hi, what are you looking for?

ក្នុងស្រុក

គ្រូបង្វឹកលោតឆត្រយោងម្នាក់ត្រូវ​ស្លាប់ ក្រោយ​លោតខុសបច្ចេកទេស

កំពង់ស្ពឺ – តាមការ​បញ្ជាក់​របស់​ទី​បញ្ជា​ការ​ដ្ឋាន​កង​ទ័ពពិសេស​បាន​បញ្ជាក់ថា លោកវរ:សេនីយ៍ត្រី លឹម សាយ ជាគ្រូបង្វឹកលោតឆត្រយោង បានបាត់បង់ជីវិត ក្រោយ​ពី​បានធ្លាក់ ក្នុង​ការ​ហោះបង្ហាញដល់សិក្ខាកាម នៅព្រឹក​ថ្ងៃទី១៤ ខែមករា ឆ្នាំ​២០២១នេះ។

បញ្ជា​ការ​ដ្ឋានកងទ័ពពិសេស​បាន​បញ្ជាក់ថា នៅព្រឹកមិញ លោកគ្រូ លឹម សាយ និងក្រុមគ្រូផ្សេងទៀតចំនួន 13 នាក់បានអនុវត្តលោតឆត្របញ្ជាសម្តែងក្នុងពិធីបិទវគ្គហ្វឹកហ្វឺនកម្មុង់ដូរជំនាន់ទី10 វគ្គហ្វឹកហ្វឺនឆត្រយោងជំនាន់ទី29 និងបើកវគ្គហ្វឹកហ្វឺនឆត្រយោងជំនាន់ទី30 នៅសាលាហ្វឹកហ្វឺនទ័ពពិសេសតេជោសែនឱរ៉ាល់ ដោយលោក វីរ:សេនីយ៍ត្រី លឹម សាយ បានខុសលក្ខណ:បច្ចេកទេសក្នុងការបញ្ជាឆត្រ បានធ្វើអោយមានគ្រោះថ្នាក់រងរបួសធ្ងន់បន្ទាប់មកត្រូវបានអង្គភាពដឹកយកទៅសង្រ្គោះបន្ទាន់នៅមន្ទីពេទ្យបង្អែកខេត្តកំពង់ស្ពឺ រហូតដល់វេលាម៉ោង12:30 នាទីទើបអង្គភាពទទួលបានដំណឹងថា លោកវរ:សេនីយ៍ត្រី លឹម សាយ បានពលីជីវិតទៅហើយ។

ពេលនេះក្រុមគ្រួសារបានស្នើសុំយកសពលោកទៅធ្វើបុណ្យតាមប្រពៃណីនៅឯស្រុកកំណើត នៅខេត្តកំពង់ឆ្នាំង៕

Advertisement
Advertisement