Connect with us

Hi, what are you looking for?

ក្នុងស្រុក

កូវីដ​១៩៖ ថ្ងៃនេះ​កម្ពុជា​មាន​ករណីវិជ្ជមាន​ចំនួន ១៥នាក់ សុទ្ធសឹងជាពលករ​ធ្វើដំណើរ​មក​ពី​ប្រទេសថៃ

ភ្នំពេញ – ក្រសួងសុខាភិបាល​បាន​បញ្ជាក់តាម​ប្រកាស​របស់ខ្លួន​ចេញផ្សាយ​នៅព្រឹក​ថ្ងៃទី១៥ ខែមករា ឆ្នាំ​២០២១នេះ​ថា គេបានរកឃើញ​ករណី​វិជ្ជមាន​វីរុស​កូវីដ​១៩ថ្មី ចំនួន​១៥នាក់ និង​ករណីជា​សះស្បើយ​ចំនួន ៤នាក់។

ករណីវិជ្ជមាន​វីរុស​កូវីដ​១៩​ទាំង​១៥នាក់នោះ សុទ្ធ​សឹងតែជាពលករធ្វើដំណើរ​មក​ពី​ប្រទេស​ថៃ ហើយ​អ្នកជា​សះស្បើយ​ទាំង​៤នាក់ ក៏​ជា​ពលករ​មក​ពីប្រទេសថៃផងដែរ។

តាមរបាយការណ៍​របស់​ក្រសួងសុខាភិបាល គិត​ត្រឹម​ព្រឹក​ថ្ងៃទី១៥ ខែមករា ឆ្នាំ​២០២១នេះ កម្ពុជា​មាន​ករណី​កូវីដ​១៩​សរុប​ចំនួន ៤២៦នាក់ហើយ ក្នុងនោះពលករដែលទើបត្រឡប់​មក​ពីប្រទេសថៃ មានចំនួន ៥៦នាក់៕

Advertisement
Advertisement