Connect with us

Hi, what are you looking for?

ក្នុងស្រុក

ផ្សោតពេញវ័យមួយក្បាល ស្លាប់ដោយសារជាប់មង

សាកសពផ្សោតដែលមានសភាពស្អុយរលួយ

ក្រចេះ ក្រុមមន្ត្រីអភិរក្សបាននិយាយថា សត្វផ្សោតពេញវ័យមួយក្បាល ដែលមានទម្ងន់ជិត១រយ  គីឡូក្រាមនៅអន្លង់ផ្សោតកាំពី ក្នុងភូមិកាំពី ឃុំសំបុក ស្រុកចិត្របុរី ខេត្តក្រចេះ បានស្លាប់កាលពីថ្ងៃ១៤ មករា ដោយសារជាប់មង ។

សាកសពផ្សោតដែលមានសភាពស្អុយរលួយ

កាលពីថ្ងៃទី១៥មករា ម្សិលមិញ ពួកអ្នកជំនាញបានធ្វើការត្រួតពិនិត្យសាកសពផ្សោតរួចរាល់ហើយ ដោយបាន ថ្លឹងទម្ងន់ ថតរូប វាស់វែង ហើយទទួលបានទិន្ន័យសង្ខេបដូចខាងក្រោម ៖ ផ្សោតដែលបានងាប់នេះ ជាផ្សោតឈ្មោល មានប្រវែង ១៩៨ សង់ទីម៉ែត្រ ទម្ងន់៨៥គីឡូក្រាម អាយុកាលប៉ាន់ ប្រមាណពី១២ ទៅ១៥ឆ្នាំ ស្ថានភាពហើមស្អុយរយៈពេលស្លាប់ ប្រហែល៣ថ្ងៃ។

ក្រុមមន្ត្រីបាននិយាយថា នេះជាផ្សោតទីពីរហើយ ដែលបានស្លាប់នៅក្នុងឆ្នាំ២០២១នេះ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី១៤ ខែមករា ដែលក្នុងនោះរួមមានកូនផ្សោតចំនួន ០១ក្បាលផងដែរ ៕

Advertisement
Advertisement