Connect with us

Hi, what are you looking for?

ក្នុងស្រុក

ម្សិលមិញ មាន​យានយន្តជិត៧រយគ្រឿង ត្រូវ​ផាកពិន័យ

ភ្នំពេញ – តាម​របាយការណ៍របស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ បាន​ឲ្យ​ដឹងថា នៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២១ម្សិលមិញ មានយានយន្ត​គ្រប់ប្រភេទ​ចំនួន ៦៩១គ្រឿង ក្នុងនោះមានម៉ូតូចំនួន ៥៣៧គ្រឿង ត្រូវបានផាកពិន័យ ចំពោះ​ការ​ល្មើស​ច្បាប់ចរាចរណ៍។

ដោយឡែកក្នុងរយៈពេល១៨ថ្ងៃ (ចាប់ពីថ្ងៃ០១ ដល់ថ្ងទី១៨ ខែមករា) ការរឹតបន្ដឹងការអនុវត្តច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក រកឃើញមធ្យោបាយល្មើសសរុបចំនួន ១៦,៥៣៩គ្រឿង ក្នុងនោះមានម៉ូតូចំនួន ១២,២៥៥គ្រឿង។

របាយការណ៍ដដែលបានវាយតម្លៃរយៈពេល១៨ថ្ងៃ នៃខែមករានេះ ឃើញថា ការអនុវត្តតាមអនុក្រឹត្យថ្មីក្នុងការផាកពិន័យយានយន្តល្មើស បានដំណើរការទៅយ៉ាងល្អប្រសើរ ទទួលបានការគាំទ្រ ពិសេសអ្នកប្រើប្រាស់ផ្លូវទាំងអស់ បានចូលរួមគោរពច្បាប់ចរាចរណ៍ យ៉ាងល្អប្រសើរ ៕

Advertisement
Advertisement