Connect with us

Hi, what are you looking for?

ក្នុងស្រុក

ថ្ងៃនេះ កម្ពុជា​មាន​ករណីឆ្លង​វីរុស​កូវីដ​១៩ថ្មី​ចំនួន ២នាក់ តែ​មិន​មែនជា​ពលករ​មកពីថៃទេ

តាមប្រកាស​របស់​ក្រសួងសុខាភិបាល​ចេញផ្សាយ​នៅព្រឹក​ថ្ងៃទី១៩ ខែមករា ឆ្នាំ​២០២១នេះ​បាន​បញ្ជាក់ថា កម្ពុជា​មានករណីវិជ្ជមានវីរុស​កូវីដ​១៩ ចំនួន២ករណីថ្មី ដែលជាអ្នក​ដំណើរ​ចូល​មក​កម្ពុជា មិន​មែនជាពលករធ្វើដំណើរ​មក​ពី​ប្រទេស​ថៃនោះទេ។

ក្នុងនោះរួម​មាន៖
១.កុមារាជនជាតិឥណ្ឌូណេស៊ី អាយុ១ឆ្នាំ ស្នាក់នៅខេត្តសៀមរាប ជាកូនប្រុសរបស់បុរសអាយុ៣៤ឆ្នាំ និងស្ត្រីអាយុ៣៣ឆ្នាំ ដែលវិជ្ជមានកូវីដ១៩ កាលពីថ្ងៃទី១៣ ខែមករា ឆ្នាំ២០២១ ជាអ្នកដំណើរមកពីប្រទេសឥណ្ឌូណេស៊ី បន្តជើងហោះហើរនៅប្រទេសសិង្ហបុរី មកដល់កម្ពុជា នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២១។ បច្ចុប្បន្នអ្នកជំងឺត្រូវបានដាក់ឲ្យសម្រាកព្យាបាល នៅមជ្ឈមណ្ឌលជាតិកម្ចាត់មេរោករបេង និងហង់សិន រាជធានីភ្នំពេញ។

២. ស្ត្រីជនជាតិខ្មែរ អាយុ៣១ឆ្នាំ ស្នាក់នៅភូមិគោរដ្ឋាន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ្ឌ ខេត្តបន្ទាយមានជ័យ បានធ្វើដំណើរមកពីប្រទេសថៃ មកដល់កម្ពុជានៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២១ ។ បច្ចុប្បន្នអ្នកជំងឺត្រូវបានដាក់ឲ្យព្យាបាល នៅមន្ទីរពេទ្យបង្អែក ខេត្តបន្ទាយមានជ័យ។

_

_

Advertisement
Advertisement