Connect with us

Hi, what are you looking for?

ក្នុងស្រុក

ខណ្ឌដូនពេញឃាត់មនុស្ស១៣នាក់ រឿងនោមច្រាស ទីសាធារណៈ

អ្នកជាប់ចោទរឿងនោមច្រាសទីសាធារណៈ

ភ្នំពេញ : អាជ្ញាធរខណ្ឌដូនពេញនាព្រឹកថ្ងៃទី១៩ មករានេះ បានឃាត់ខ្លួនមនុស្ស១៣នាក់ ដែលបាននោមច្រាសទីសាធារណៈ ប្រយោជន៍ដើម្បីការពារសណ្ដាប់ធ្នាប់ និងបរិស្ថាន ។

អ្នកជាប់ចោទរឿងនោមច្រាសទីសាធារណៈ

បុរសទាំង១៣នាក់នោះគឺជា ក្រុមម៉ូតូឌុប និងម៉ូតូកង់៣ ។ ពួកគេបានឈប់យាន្តជំនិះរបស់ខ្លួន ហើយទៅបន្ទោបង់ នៅតាមដើមឈើ តាមសួនច្បារ តាមទីសាធារណៈ ដែលធ្វើឲ្យបាត់បង់សណ្តាប់ធ្នាប់ របៀបរៀបរយ និង បង្ករអោយមានក្លិនឆ្អេះឆ្អាប ដល់អ្នកធ្វើដំណើរ ។ល។

យ៉ាងណាក៏ដោយពួកគេត្រូវបានដោះលែងវិញ បន្ទាប់ពីត្រូវហើយលាងសំអាតទីកន្លែងដែលពួកគេនោម និងធ្វើកិច្ចសន្យាបញ្ចប់សកម្មភាពបែបនេះ។ ជាមួយគ្នាអាជ្ញាធរក៏បានអំពាវនាវផងដែរដល់សាធារណៈជន កុំឱ្យបន្ទោបង់ពាសវាលពាសកាលដោយណែនាំ ឲ្យចូលបន្ទប់ទឹកសាធារណៈដែលនៅក្បែរនោះ ៕

Advertisement
Advertisement