Connect with us

Hi, what are you looking for?

ក្នុងស្រុក

ចាប់ចោរឆក់តាម​ផ្លូវពីរនាក់នៅខេត្ត​ព្រះសីហនុ ក្រោយ​ឆក់កាបូបអ្នកធ្វើដំណើរតាមផ្លូវ

ព្រះសីហនុ – បន្ទាប់ពីទទួលបានដំណឹងពីប្រជាពលរដ្ឋរាយការណ៍មក កាលពីយប់ ថ្ងៃទី១៨ ខែមករា ឆ្នាំ២០២១ ប្រាប់នូវភិនភាគ និងមធ្យោបាយធ្វើសកម្មភាពឆក់កាបូបស្រ្តីម្នាក់ធ្វើដំណើរតាមផ្លូវម្តុំអូរ១ រួចបើកម៉ូតូរត់គេចខ្លួនបាត់, ភ្លាមនោះកម្លាំងសមត្ថកិច្ចនគរបាលបានធ្វើការស្រាវជ្រាវ រួច​ក៏ឃាត់ខ្លួន​ជនសង្ស័យ២នាក់ នៅចំណុចម្ដុំឆ្នេរអូរឈើទាល ស្ថិតនៅភូមិ៤ សង្កាត់៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

សមត្ថកិច្ចបញ្ជាក់ថា ជនសង្ស័យទាំង ០២នាក់រួមមាន៖ ទី១-ឈ្មោះ សាន ភារ៉ាត់ ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរកម្មកររោងចក្រ មានទីលំនៅ ភូមិគគី ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ និងទី២-ឈ្មោះ សែត ចន្ធូ ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរកម្មកររោងចក្រ មានទីលំនៅ ភូមិគគី ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

ពេលឃាត់ខ្លួនជនសង្ស័យ សមត្ថកិច្ចបានដកហូតវត្ថុតាង៖ ម៉ូតូ ០១គ្រឿង ម៉ាកសង់ ស៊េរីឆ្នាំ២០១៦ ពណ៌ខ្មៅ ពាក់ស្លាកលេខ ព្រះសីហនុ 1F-1214 (ជាមធ្យោបាយធ្វើសកម្មភាព)។

បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបានកម្លាំងជំនាញការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល កំពុងធ្វើការសាកសួរ៕

ដោយ នាគសមុទ្រ

Advertisement
Advertisement