Connect with us

Hi, what are you looking for?

សេដ្ឋកិច្ច

សណ្ឋាគារ ផាត ថៅវើ បើកសម្ពោធ​នៅ​ក្រុង​ព្រះសីហនុ ទោះ​ពិភពលោក​កំពុង​ជួបវិបត្តិកូវីដ​១៩

ព្រះសីហនុ – សណ្ឋាគារ ផាត​ ផៅវើ​ ដែលវិនិយោគ​ដោយ​ជនជាតិ​ខ្មែរ ស្ថិត​នៅ​សង្កាត់លេខ៤ ក្រុង​ព្រះសីហនុ បានបើកសម្ពោធដាក់ឲ្យដំណើរការជាផ្លូវការ កាលពីថ្ងៃទី១៨ ខែមករា ឆ្នាំ​២០២១ សម្រាប់ទទួល​ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលមកលេងកម្សាន្តនៅក្នុងខេត្តព្រះសីហនុ។

លោក​ ហាង​ សុផាត​ និងអ្នកស្រី​ អ៊ុក​ មឿន ដែល​ជាអគ្គនាយកសណ្ឋាគារនេះ បានមានប្រសាសន៍ថា ទោះបីជាមានវិបត្តិសេដ្ឋកិច្ចជាសកលយ៉ាងណាក៏ដោយ ក៏​លោកនិងអ្នកស្រីនៅតែបន្តបោះទុនវិនិយោគទៅលើសណ្ឋាគារមួយនេះឥតដកថយនោះទេ។

សូម​បញ្ជាក់ថា សណ្ឋាគារ ផាត​ ផៅវើ​ មានកម្ពស់ ៧ជាន់ ដោយ​មាន​បន្ទប់សរុប​ចំនួន ៣៨ ព្រមទាំងបន្ទប់វីអាយភីចំនួន ៤បន្ទប់ ក្នុងនោះ​ក៏​មានអាងហែលទឹកផងដែរ។

តាម​ការ​បញ្ជាក់របស់​លោក ហាង សុផាត ថា ការដែល​លោក​ហ៊ានធ្វើការ​វិនិយោគក្នុង​ស្ថានភាព​វិបត្តិសេដ្ឋកិច្ចព្រោះកូវីដ​១៩នោះ ក៏ព្រោះលោក​មានការជឿទុកចិត្តទៅលើរាជរដ្ឋាភិបាលកម្ពុជា ជាប្រមុខដឹកនាំធ្វើឲ្យ​ប្រទេសជាតិមានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ៕

Advertisement
Advertisement