Connect with us

Hi, what are you looking for?

ក្នុងស្រុក

មុនពិធីបុណ្យ​ចូលឆ្នាំខ្មែរ ពលរដ្ឋ​កម្ពុជា​៥០ម៉ឺននាក់ នឹង​បានចាក់វ៉ាក់សាំង​កូវីដ​១៩

ភ្នំពេញ – សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃ​កម្ពុជា បានប្រកាស​នៅ​ព្រឹក​ថ្ងៃទី២២ ខែមករា ឆ្នាំ​២០២១ថា នៅមុនពិធីបុណ្យ​ចូលឆ្នាំខ្មែរដែល​គ្រោងធ្វើនៅខែមេសាខាងមុខ ពលរដ្ឋ​កម្ពុជា​ចំនួន៥០ម៉ឺននាក់ នឹង​ទទួលបាន​ការ​ចាក់វ៉ាក់សាំង​កូវីដ​១៩។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រ​កម្ពុជា

សម្តេចបញ្ជាក់ថា ការ​ចាក់វ៉ាក់សាំងកូវីដ​១៩ដែលជាជំនួយ​របស់ប្រទេសចិននេះ នឹង​ធ្វើ​ឡើង​តាម​គោល​ការណ៍​ស្ម័គ្រ​ចិត្ត ហើយ​ម្ជុល​ទី១ គឺសម្តេចនឹងចាក់មុនគេ រួមជាមួយ​នឹ​ងថ្នាក់ដឹកនាំជាន់ខ្ពស់ ក៏​ដូចជា​អ្នកជួរមុខ​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺកូវីដ​១៩ ក្នុងនោះ​ក៏​រួម​មាន​អ្នក​ប្រមូលសំរាម​ផងដែរ។

តាមការ​បញ្ជាក់របស់​សម្តេចតេជោថា វ៉ាក់សាំង​កូវីដ​១៩​ជាជំនួយ​របស់​ចិន​ចំនួន៣០ម៉ឺន​ដូសដំបូង នឹង​ដឹកជញ្ជូន​មក​ដល់ប្រទេស​កម្ពុជា​នៅ​ខែកុម្ភៈ ហើយ​នៅពេល​វ៉ាក់សាំង​នោះ​មក​ដល់ សម្តេចតេជោ​នឹង​ចេញទៅ​ទទួល​វ៉ាក់សាំង​ដល់ព្រលានយន្តហោះ​តែម្តង ខណៈ​ការ​ចេញ​ទៅ​ទទួលដោយផ្ទាល់នេះ សម្តេចធ្វើតែ​ជាមួយសម្តេចម៉ែ និង​ព្រះមហាក្សត្រ​តែប៉ុណ្ណោះ។

វ៉ាក់សាំងកូវីដ១៩ នឹង​មកដល់កម្ពុជានៅខែកុម្ភៈ

សម្តេចនាយករដ្ឋមន្រ្តីក៏​បាន​បញ្ជាក់ដែរថា ការ​ចាក់វ៉ាក់សាំងកូវីដ​១៩​ទៅ​ដល់ប្រជាពលរដ្ឋ គឺនឹង​ផ្តល់ជំនឿចិត្ត​ដល់អ្នក​វិនិយោគ ដោយ​គេ​នឹង​មិន​ចាត់ទុក​កម្ពុជា​ ជាប្រទេស​គ្រោះថ្នាក់​ដោយ​សារ​ជំងឺកូវីដ​១៩នោះទេ។

យ៉ាងណាក៏​ដោយ សម្តេចតេជោក៏​បាន​ប្រកាស​ដល់បងប្អូនប្រជាពលរដ្ឋដែរថា រាជរដ្ឋាភិបាល​កំពុង​តែខិតខំប្រឹងប្រែងក្នុង​ការនាំយក​វ៉ាក់សាំង​កូវីដ​១៩​ចាក់ជូនពលរដ្ឋ​ទាំងអស់ ហើយ​នៅពេលខាងមុខ កម្ពុជាអាចនឹងមានវ៉ាក់សាំងដែលផ្តល់ដោយ​អង្គការសុខភាពពិភពលោក, វ៉ាក់សាំង​ផ្តល់​ដោយ​ប្រទេស​ជាមិត្ត និង​វ៉ាក់សាំងដែលទីពីក្រុមហ៊ុនផ្ទាល់៕

Advertisement
Advertisement