Connect with us

Hi, what are you looking for?

ក្នុងស្រុក

លួច​រថយន្តអ្នក​ជិត​ខាងនៅច្បារអំពៅ ត្រូវ​អាវុធហត្ថ​ស្ទាក់ចាប់​បាន​នៅ​ខេត្ត​តាកែវ

ជនសង្ស័យលួចរថយន្តត្រូវសមត្ថកិច្ចចាប់ខ្លួន

តាកែវ – ជនសង្ស័យ​ម្នាក់​ត្រូវ​បាន​កម្លាំង​កង​រាជអាវុធហត្ថ​ខេត្ត​តាកែ​វឃាត់ខ្លួន ក្រោយ​ពី​បាន​លួច​រថយន្ត​ស៊េរីទំនើបមួយ​គ្រឿង​ពី​ខណ្ឌ​ច្បារអំពៅ រាជធានីភ្នំពេញ។

ជនសង្ស័យលួចរថយន្តត្រូវសមត្ថកិច្ចចាប់ខ្លួន

តាម​មន្រ្តីអាវុធហត្ថថា រថយន្តស៊េរីទំនើបនោះម៉ាកវីហ្គោផលិតឆ្នាំ២០២០ ពាក់ផ្លាកលេខ ភ្នំពេញ 2BB 7471 ពណ៌ស ត្រូវបានជនសង្ស័យលួចយកពីចំណុចភូមិចុងព្រែក សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

ក្រោយពីបានបាត់ ម្ចាស់រថយន្ត ឈ្មោះ យឹម សុវណ្ណាន មានទីលំនៅ នៅកន្លែងកើតហេតុ បានប្តឹងសមត្ថកិច្ចឲ្យជួយអន្តរាគមន៍។ បន្ទាប់មក​សមត្ថកិច្ចខណ្ឌច្បារអំពៅបានបើកប្រតិបត្តការ រហូតកំណត់មុខសញ្ញានិងទិសដៅដែលជនសង្ស័យកំពុងធ្វើចរាចរគឺនៅលើផ្លូវជាតិលេខ២។

រហូតដល់ម៉ោង៨ និង​៣០នាទីយប់ថ្ងៃទី២១ ខែមករា ឆ្នាំ២០២១ ជនសង្ស័យត្រូវបានចាប់ខ្លួនដោយកម្លាំងជំនាញកងរាជអាវុធហត្ថខេត្តតាកែវនៅលើដងផ្លូវជាតិលេខ២ ត្រង់ចំណុច​ភូមិរូង ឃុំលំចង់ ស្រុកសំរោង ខេត្តតាកែវ។

ជនសង្ស័យមានឈ្មោះ យ៉ា សម្បត្តិ ភេទប្រុស មានទីលំនៅក្បែរផ្ទះជនរងគ្រោះដែរ។

បច្ចុប្បន្នជនសង្ស័យត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តតាកែវកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តតាកែវចាត់ការតាមនីតិវិធី៕

Advertisement
Advertisement