Connect with us

Hi, what are you looking for?

ក្នុងស្រុក

ពលរដ្ឋចោទអភិបាលខេត្តមណ្ឌលគិរី បើកភ្លើងខៀវអោយដឹកបទល្មើសព្រឈើចេញពី(ឌីអេ)ឆ្លងដែនទៅវៀតណាម

_

ខេត្តមណ្ឌលគិរី: ប្រជាពលរដ្ឋចោទប្រកាន់ ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរីថា បានបើកភ្លើងខៀវអោយរថយន្តដឹកឈើម៉ាក ធុនត្រា និងរថយន្ត ឡង់គ្រិះស័រ ជាច្រើនគ្រឿងដឹកឈើល្មើសច្បាប់ ចេញពីចំណុចភូមិឌីអេ(ហៅកាត់ .DA) ឃុំពូជ្រៃ ស្រុកពេជ្យជ្រាដា ខេត្តមណ្ឌលគិរី។

ក្រុមអ្នកភូមិឌីអេសុំមិនបង្ហាញឈ្មោះបានឲ្យដឹងថា រថយន្តធុនត្រាដឹកឈើជាច្រើនគ្រឿងខាងលើនេះជារបស់លោកធំនៅខេត្តមណ្ឌលគិរី ម្នាក់។

_

ជាក់ស្តែង អ្នកធំដែលជាឈ្មួញបទល្មើសឈើ ក្នុងខេត្តមណ្ឌលគិរី រូបនេះ បច្ចុប្បន្ន កំពុងប្រើមនុស្សដែលជាឆ្មាំរបស់ខ្លួនដែលមានឈ្មោះ រិទ្ធ និងឈ្មោះ លោក ចិត្ត ឲ្យរត់ការលុយអោយទៅសមត្ថកិច្ចជំនាញពាក់ព័ន្ធក្រាក់ៗ ក្នុងខេត្តរួមទាំងអ្នកកាសែតក្នុងស្រុកមួយចំនួនថែមទៀតផង។

ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី បានបញ្ជាក់នៅព្រឹកថ្ងៃសៅរ៍ ទី២៣ ខែមករា ឆ្នាំ២០២១ នេះថា ពាក់ព័ន្ធករណីរឿង រថយន្តដឹកបទល្មើសព្រៃឈើក្នុងពេលនេះ ឯកឧត្តម មិនបដិសេដ្ឋនោះទេ មានពិតប្រាកដមែន។

ឯកឧត្តមបន្តថា ពេលនេះ ឯកឧត្តម និងបញ្ជាឲ្យកម្លាំងអាវុធហត្ថខេត្ត និងស្នងការខេត្ត រដ្ឋបាលព្រៃឈើ រួមទាំងប៉ូលិសនៅច្រកទ្វា(ដាក់ដាំ)ទាំងនោះ ដើម្បីធ្វើការបង្ក្រាបទៅលើរថយន្តធុនត្រាដឹកឈើទាំងនេះអោយខានតែបាន៕

Advertisement
Advertisement