Connect with us

Hi, what are you looking for?

ក្នុងស្រុក

សាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុបានចុះសួរសុខទុក្ខប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ ក្នុងស្រុកព្រៃនប់

ព្រះសីហនុ៖ ដោយមានការយកចិត្តទុកដាក់ខ្ពស់ពី ឯកឧត្តម គួច ចំរើន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ បានចាត់ឲ្យ ឯកឧត្តម លូ គឹមឈន់ អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុរួមសមាជិក សមាជិកា គណៈកម្មាធិការសាខា អនុសាខាស្រុកព្រៃនប់ និងក្រុមប្រតិបត្តិសាខា ចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ចែកជូនប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ សរុបចំនួន ២៤៥គ្រួសារ នៅឃុំទឹកថ្លា ស្រុកព្រៃនប់ ខេត្តព្រះសីហនុ នារសៀល ថ្ងៃទី២៣ ខែមករា ឆ្នាំ២០២១។

លោកស្រី ម៉ម សាមុត អនុប្រធានអនុសាខាស្រុកព្រៃនប់បានរាយការណ៍ពីសកម្មភាពប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ចំនួន ៣ឃុំ ក្នុងនោះ ឃុំទឹកល្អក់ ១៧ខ្នងផ្ទះ, ឃុំសាមគ្គី ១៨ខ្នងផ្ទះ និងឃុំទឹកថ្លា ២១០ខ្នងផ្ទះ ។

នាឱកាសនោះ ឯកឧត្តម លូ គឹមឈន់ បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពីឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តមប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្ត ជាពិសេស សម្តេច កិត្តិព្រិទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជាដែលជានិច្ចកាល សម្ដេចតែងតែគិតគូសុខទុក្ខប្រជាពលរដ្ឋក្រីក្រមានទុក្ខលំបាក ជនរងគ្រោះ ជនងាយរងគ្រោះ ដោយយកចិត្តទុកដាក់ខ្ពស់ និងមិនមានការរើសអើង វណ្ណៈ ជាតិសាសន៍ ពណ៌សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយ។

សូមបញ្ជាក់ផងដែរថា អំណោយដែលត្រវចែកជូនប្រជាពលរដ្ឋខាងលើ ក្នុងមួយគ្រួសារៗទទួលបាន៖ អង្ករ៣០គីឡូក្រាម, មី១កេស, ត្រីខ១០កំប៉ុង, ទឹកត្រី៦ដប, ប្រេងឆា១ដប, ទឹកសុទ្ធ១កេស, ឃីត១កញ្ចប់ (ក្រមា១ មុង១ ភួយ១ សារុង១) និងថវិកា៥ម៉ឺនរៀល៕

ដោយ នាគសមុទ្រ

 

 

 

Advertisement
Advertisement