Connect with us

Hi, what are you looking for?

ក្នុងស្រុក

រកឃើញទំនិញខូចគុណភាព និង​ហួសកាលបរិច្ឆេទប្រើប្រាស់ជាង១រយគីឡូក្រាម នៅ​ផ្សារ​អង្គមេត្រី

កំពង់ស្ពឺ – កាលពីពេលថ្មីៗនេះ មន្ត្រីសាខា ក.ប.ប. ខេត្តកំពង់ស្ពឺ ដោយមានការសហការពី មន្រ្តីមន្ទីរពាណិជ្ជកម្មខេត្ត និងអាជ្ញាធរដែនដី បានចុះត្រួតពិនិត្យផលិតផលម្ហូបអាហារ និងទំនិញវេចខ្ចប់ស្រាប់ នៅផ្សារអង្គមេត្រី ដែលស្ថិតនៅឃុំរលាំងគ្រើល ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។

ជាលទ្ធផល មន្ត្រីជំនាញបានរកឃើញទំនិញហួសកាលបរិច្ឆេទការប្រើប្រាស់មានដូចជា៖ នំក្មេង ភេសជ្ជៈ និងចាហួយក្មេងសរុបចំនួន ១០០.២គីឡូក្រាម។

បន្ទាប់មក មន្ត្រីសាខា ក.ប.ប. ខេត្តកំពង់ស្ពឺ បានធ្វើកំណត់ហេតុដកហូត ទំនិញទាំងនោះយកទៅរក្សាទុក ដើម្បីធ្វើការដុតកម្ទេចចោល៕

Advertisement
Advertisement