Connect with us

Hi, what are you looking for?

ក្នុងស្រុក

ជនសង្ស័យពូកែលួចយ៉ាងសកម្មនៅក្រុងព្រះសីហនុ ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន

ព្រះសីហនុ – កាលពីយប់រំលងអាធ្រាត្រឆ្លងចូលថ្ងៃទី២៧ ខែមករា ឆ្នាំ២០២១ សមត្ថកិច្ចនគរបាលខេត្តព្រះសីហនុបានឃាត់ខ្លួនមុខសញ្ញាចោរកម្មម្នាក់ នៅម្ដុំខារ៉ាអូខេ៣៣៣ ស្ថិតក្នុងសង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

សមត្ថកិច្ចបញ្ជាក់ថា ជនសង្ស័យមានឈ្មោះ សេង វិឆៃ ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរនិងទីលំនៅមិនពិតប្រាកដ។

នៅក្នុងប្រតិបត្តិការខាងលើ សមត្ថកិច្ចបានដកហូតវត្ថុតាងរួមមាន៖ ម៉ូតូ ០១គ្រឿងម៉ាកScoopy ពណ៌ទឹកប៉ិច (មធ្យោបាយធ្វើសកម្មភាព), កាបូបស្ពាយពណ៌ប្រផេះ ចំនួន០១ ដែលក្នុងនោះមាន កាតគ្រីម៉ូតូ០២សន្លឹក ,នាឡិកាដៃ០១ ,កាំមេរ៉ា០១ ,កូនសោឡានម៉ាកហ្វត ចំនួន០១ ,ឆ្នាំងសាកកុំព្យូទ័រ ចំនួន០១ ,ទួលវីល (ដែកអក្សរតេ) ចំនួន០១ ,កូនសោម៉តូ ចំនួន០៥ ,លុយ៥២,០០០រៀល និងសម្ភារៈផ្សេងៗទៀត ។

តាមចម្លើយសារភាព ជនសង្ស័យឲ្យដឹងថា ចំពោះម៉ូតូម៉ាក Scoopy ដែលជាមធ្យោបាយ ធ្វើសកម្មភាពនេះ គឺខ្លួនបានលួចកាលពីយប់ ថ្ងៃទី២៥ ខែមករា ឆ្នាំ២០២១ ដែលម្ចាស់ម៉ូតូចតក្នុងការិយាល័យ របស់ក្រុមហ៊ុន Lan Mei Express មានទីតាំងស្ថិតក្នុងភូមិ២ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្ដព្រះសីហនុ។

បច្ចុប្បន្នជនសង្ស័យរួមទាំងវត្ថុតាង ត្រូវបាននាំមកកាន់ការិយាល័យនគរបាលព្រហ្មកម្រិតធ្ងន់ ដើម្បីកសាងសំណុំរឿង បញ្ជូនទៅកាន់អយ្យការអមសាលាដំបូងខេត្ដព្រះសីហនុ ចាត់ការបន្ដតាមនីតិវិធីច្បាប់។

ចំណែកម៉ូតូ និងសម្ភារៈផ្សេងទៀត នគរបាលបានប្រគល់ជូនម្ចាស់ដើមវិញហើយ៕

 

ដោយ នាគសមុទ្រ

Advertisement
Advertisement