Connect with us

Hi, what are you looking for?

ក្នុងស្រុក

បង្រ្កាបកន្លែងជល់មាន់​នៅស្រុកសង្កែ ឃាត់ខ្លួន​មនុស្ស​៨នាក់

_

បាត់ដំបង – ស្នងការដ្ឋាននគរបាល​ខេត្ត​បាត់ដំបង​បាន​ឲ្យដឹងថា កាលពីរសៀលថ្ងៃទី​ ២៧​ ខែ​ មករា​ ឆ្នាំ​២០២១​ កម្លាំង​សមត្ថកិច្ច​បាន​បើកប្រតិបត្តិការ​បង្ក្រាប​ករណី​ ល្បែងស៊ីសង​ (​ ភ្នាល់​ជល់មាន់​ ) ស្ថិត​នៅ​ចំណុច​វាលស្រែ​ ក្នុងភូមិ​ ព្រៃស្វាយ​ ឃុំ​រាំងកេសី​ ស្រុក​សង្កែ​ ដោយ​​នាំខ្លួន​មនុស្ស​ចំនួន​ ៨​ នាក់​ មក​កាន់​ស្នងការដ្ឋាន​ ។

_

ក្នុងនោះ សមត្ថកិច្ច​ក៏​ដកហូត​វត្ថុតាង​រួម​មាន​ ៖​

-​ សង្វៀន​សម្រាប់​ជល់​មាន់​ ចំនួន​ ០២​

-​ មាន់​ជល់​ចំនួន​ ០២​ ក្បាល​

-​ ស៊ុម​សម្រាប់​ក្រុង​មាន់​ចំនួន​ ០៣​

-​ ឆ្នាំង​ដាំទឹក​សម្រាប់​ស្អំមាន់​ជល់​ចំនួន​ ០១​

-​ ជញ្ជីង​សម្រាប់​ថ្លឹង​មាន់ជល់​ ចំនួន​ ០១​

-​ ម៉ូតូ​ចំនួន​ ១១​ គ្រឿង​

នៅពេលនេះសមត្ថកិច្ចនៃ​ការិយាល័យ​ជំនាញ​កំពុង​រៀបចំចាត់ការ​តាមផ្លូវច្បាប់​៕

Advertisement
Advertisement