Connect with us

Hi, what are you looking for?

ក្នុងស្រុក

ការរុករកគ្រាប់នៅក្នុងនាវាលិចកណ្តាលទន្លេក្នុងស្រុកស្រីសន្ធរ ថ្ងៃនេះរកឃើញឆ្អឹងរបស់កងទ័ព

កំពង់ចាម – តាមការចេញផ្សាយរបស់ទូរទស្សន៍ CNC បានឲ្យដឹងថា នៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២១ កងបោសសំអាតយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះក្រោមទឹក សហការជាមួយបញ្ជាការដ្ឋានកងទ័ពពិសេសនៃក្រសួងការពារជាតិ បានរកឃើញគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះនៅក្រោមទឹក(ទឹកទន្លេមេគង្គ)ជម្រៅ២៨ម៉ែត្រជាច្រើនគ្រាប់ រួមមានប្រភេទគ្រាប់ផ្លោង៨១មម ៦០មម គ្រាប់បាញ់១២.៧ គ្រាប់១០៥មម និងប្រភេទគ្រាប់ជាច្រើនទៀត។

មិនតែប៉ុណ្ណោងកំលាំងពិសេសខាងលើនេះបានរកឃើញឆ្អឹងធាតុរបស់ខ្មោចទ័ពម៉ារីន ដែលនាវាចម្បាំងបានឆេះលិចនៅក្នុងសម៍យសង្គ្រាមឆ្នាំ១៩៧០ ស្ថិតនៅភូមិវាល ឃុំមានជ័យ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ជាប់គ្នាជាមួយស្រុកខ្សាច់កណ្តាល ខេត្តកណ្ដាល៕

Advertisement
Advertisement