Connect with us

Hi, what are you looking for?

ក្នុងស្រុក

ចាប់ខ្លួនមេការម្នាក់ នៅភោជនីយដ្ឋាន តាឪ ករណីនាំនារីក្មេងៗឲ្យភ្ញៀវតាមផ្ទះសំណាក់ និងសណ្ឋាគារ

ភ្នំពេញ – កម្លាំងនគរបាលការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន សហការជាមួយអាជ្ញាធរមូលដ្ឋាន នៅរសៀលថ្ងៃទី២៨ ខែមករា ឆ្នាំ​២០២១ បានចុះបង្ក្រាបជាក់ស្តែង ករណីប្រព្រឹត្តិអំពើសញ្ចារកម្ម មានស្ថានទម្ងន់ទោស (នាំនារីក្មេងៗឱ្យរួមភេទជាមួយភ្ញៀវ នៅតាមផ្ទះសំណាក់ និងសណ្ឋាគារ) ដោយបានឃាត់ខ្លួនស្រ្តីមេខ្យល់ម្នាក់ និងនារីរងគ្រោះចំនួន ៧នាក់ ក្នុងនោះមានអនីតិជនចំនួន ៥នាក់ នៅ​ចំណុច​ភោជនីយដ្ឋាន តាឪ ស្ថិត​ក្នុង​ភូមិគៀនឃ្លាំង សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

យោងតាមប្រភពព័ត៌មានពីសមត្ថកិច្ចបានឱ្យដឹងថា មេខ្យល់ ឈ្មោះ ឆយ ចន្ថា អាយុ ៣៣ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅផ្ទះជួល ផ្លូវបេតុង សង្កាត់ព្រែកលាប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ និងនារីរងគ្រោះចំនួន ៣នាក់ ដែលបានឃាត់ខ្លួននៅភោជនីយដ្ឋាន តាឪ និងនារីរងគ្រោះចំនួន ៤នាក់ បន្ថែមទៀត ឃាត់ខ្លួននៅ ផ្ទះសំណាក់ ហេងមហាសាល ផ្លូវជាតិលេខ៦A សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

យោងតាមនារីរងគ្រោះ បានឱ្យដឹងថា ភោជនីយដ្ឋាន តាឪ ចាប់ផ្ដើមបើកដំណើរការពីវេលាម៉ោង១១ព្រឹក រហូតដល់ម៉ោង៩យប់ ដោយមាននារីៗក្មេងជាច្រើននៅចាំទទួលភ្ញៀវនៅក្នុងហាង។ ចំពោះភ្ញៀវដែលចូលហាង ពេលត្រូវការនារីក្មេងៗ មកអង្គុយកំដរ និងទៅរួមភេទនៅខាងក្រៅ គឺមេការឈ្មោះ ឆយ ចន្ថា អាចធ្វើការទំនាក់ទំនងតាមរយៈទូរស័ព្ទ នាំមកឱ្យភ្ញៀវមើល និងសម្រាប់រួមភេទ ដោយក្មេងៗនារីមានអាយុចន្លោះពី ១៥ឆ្នាំ ១៦ឆ្នាំឡើងទៅ ដោយក្នុងតម្លៃការរួមភេទក្នុង ១ដង ចាប់ពី ១០០ដុល្លារ ដល់ ១៥០ដុល្លារ។ ចំពោះលុយបានមក គឺត្រូវឱ្យទៅមេខ្យល់ចំនួន ១៥ដុល្លា ទៅ២០ដុល្លារ និងបន្ថែមទៀតនោះ គឺមេខ្យល់បានសុំលុយធីបពីភ្ញៀវចំនួនពី ២០ដុល្លារ ទៅ៥០ដុល្លារ ជាកម្រៃជើងសារដែលខ្លួនបាននាំនារីឱ្យរួមភេទជាមួយភ្ញៀវផងដែរ។

បច្ចុប្បន្ន ករណីនេះ សមត្ថកិច្ចបានឃាត់ស្រ្តីសង្ស័យនៅការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន ដើម្បីសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមនីតិវិធី។ ចំណែកនារីរងគ្រោះត្រូវបានសមត្ថកិច្ចប្រគល់ជូនមន្ទីរសង្គមកិច្ចរាជធានីភ្នំពេញ ធ្វើការអប់រំ៕

Advertisement
Advertisement